Powered by Blogger.
Home » » យុទ្ធសាស្ត្រ​ថ្មី​​របស់​យោធា​ថៃ

យុទ្ធសាស្ត្រ​ថ្មី​​របស់​យោធា​ថៃ

smk2011 | 6:35 PM | 0 comments

2011-05-14
ក្នុង​ពេល​​បោះឆ្នោត​រើស​នាយក​រដ្ឋមន្ត្រី​ថៃ​កាន់​តែ​ខិត​ចូល​មក​ដល់ មេ​បញ្ជាការ​កងទ័ព​ថៃ បាន​ប្ដូរ​យុទ្ធ​សាស្ត្រ​យោធា​ថ្មី ដើម្បី​ធានា​សុវត្ថិភាព​នយោបាយ​នៅ​ក្នុង​ប្រទេស និង​នៅ​តាម​តំបន់​ព្រំដែន​ជាមួយ​កម្ពុជា។

ទាហាន​ថៃ​ឈរ​យាមកាម​នៅ​ច្រក​ទ្វារ​ភ្នំ​ព្រះវិហារ​ក្នុង​ទឹក​ដី​ថៃ កាលពី​ថ្ងៃ​១៩ តុលា ២០០៨។
មេទ័ព​ថៃ លោក​ឧត្ដម​សេនីយ៍ ប្រាយុទ្ធ ចាន់អូចា (Prayuth Chan-ocha) បាន​ចេញ​បទ​បញ្ជា​មួយ​នៅ​ថ្ងៃ​ទី​១១ ឧសភា កែសម្រួល និង​ផ្លាស់​ប្ដូរ​តួនាទី​មេបញ្ជាការ យោធា​ថៃ​ជិត ២០០ នាក់​ដើម្បី​ត្រួតត្រា​សភាពការណ៍​នយោបាយ​ប្រទេស​ថៃ ហើយ​មួយ​ផ្នែក​ទៀត​ដើម្បី​ពង្រឹង​សន្តិសុខ និង​បង្កើន​ចំណង​មិត្តភាព​ល្អ​រវាង​យោធា​ថៃ​ជាមួយ​យោធា​ខ្មែរ នៅ​តាម​ព្រំ​ដែន​នៃ​ប្រទេស​ទាំង​ពីរ។
កាសែត​បាងកក​ប៉ុស្តិ៍ ចុះផ្សាយ​នៅ​ថ្ងៃ​ទី​១៤ ​ឧសភា ឲ្យ​ដឹង​ថា មេ​បញ្ជាការ​ថៃ​ថ្នាក់​វរសេនីយ៍​ចំនួន ១៥៧​រូប ត្រូវ​បាន​ផ្លាស់​ប្ដូរ​ និង​ផ្ទេរ​តំណែង ហើយ​មេ​បញ្ជាការ​កងទ័ព​ថៃ​ណា​ដែល​ធ្លាប់​មាន​ស្នាដៃ​ទំនាក់​ទំនង​ល្អ​ជាមួយ​យោធា​ខ្មែរ ត្រូវ​បាន​តែងតាំង​ជា​មេទ័ព​ថៃ​ត្រួតត្រា​ទ័ព​នៅ​តំបន់​ព្រំដែន​ខ្មែរ-ថៃ។
ក្នុង​ចំណោម​មេបញ្ជាការ​ថៃ ដែល​ធ្លាប់​មាន​ស្នាដៃ​ទំនាក់ទំនង​ល្អ​ជាមួយ​កម្ពុជា​នោះ មាន​លោក​វរសេនីយ៍ ណា​ត ស្រ៊ីអ៊ិន (Nat Sri-in) អគ្គ​បញ្ជាការ កង​វរ​សេនា​ធំ​ថ្មើរ​ជើង​លេខ​លេខ​២៣ ទៅ​កាន់​មេបញ្ជាការ​វរ​សេនា​ធំ​ទ័ព​ស្រួច ត្រួត​ពិនិត្យ​តំបន់​ប្រាសាទ​តា​មាន់ និង​តា​ក្របី ក្នុង​ខេត្ត​សុរិន្ទ ដោយ​ប្ដូរ​តំណែង​គ្នា​ជាមួយ​លោក​វរ​សេនីយ៍ អាឌល់ ប៊ូនថាំឆារ៉ឺន (Adul Boonthamcharoen)។ គេ​រំពឹង​ថា លោក​វរសេនីយ៍ ណា​ត ស្រ៊ីអ៊ិន អាច​សហការ​និង​រឹតចំណង​មិត្តភាព​ជាមួយ​ភាគី​កម្ពុជា​បាន​ប្រសើរ​ជាង​មុន។
ហើយ​មេទ័ព​ថៃ​មួយ​រូប​ទៀត​ដែល​មាន​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគី​កម្ពុជា​ដែរ​នោះ គឺ​លោក​វរសេនីយ៍ ត្រី ភិយ៉ា ណងឆាណា (Piya Nongchana) មេ​បញ្ជាការ​រង កង​វរ​សេនា​តូច​លេខ​៣ នៃ​កង​ថ្មើរ​ជើង​វរ​សេនា​ធំ​លេខ​២៣ ដែល​នឹង​ឡើង​ដំណែង​ជា​អគ្គ​មេ​បញ្ជាការ​រង​កងទ័ព​ស្រួច​វរ​សេនា​ធំ​លេខ​២៦។ ​ព័ត៌មាន​នេះ មិន​ធ្វើឲ្យ​មន្ត្រី​យោធា​ខ្មែរ​ចាប់​អារម្មណ៍​ទេ ដោយ​គេ​យល់​ថា វា​ជា​ល្បិចកល​យុទ្ធសាស្ត្រ​របស់​ថៃ​ដដែល។
មេ​បញ្ជាការ​យោធា​ខ្មែរ​មួយ​រូប​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​នៅ​សមរភូមិ​តំបន់​ប្រាសាទ​តា​មាន់​បញ្ជាក់​ថា ​កងទ័ព​ខ្មែរ​នៅ​តែ​មិន​ទុក​ចិត្ត​គូ​សត្រូវ ហើយ​ប្រុងប្រយ័ត្ន​ជានិច្ច ខណៈ​ដែល​ពេល​នេះ នៅ​តំបន់​ខ្លះ កងទ័ព​ខ្មែរ-ថៃ បាន​បោះ​ទីតាំង​ជាមួយ​គ្នា ៖ «នៅ​ជាមួយគ្នា​រាល់​ថ្ងៃ​ក៏ប៉ុន្តែ​ខាងយើង​មាន​ការ​ជួប​គ្នា​មែន​តែ​យើង​នៅ​តែ​មាន​ការ​ប្រុងប្រយ័ត្ន ដេក​ជុំ​គ្នា គេ​ពីរ​យើង​ពីរ អ៊ីចឹង​ទៅ»
លោក ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ ក៏បាន​បញ្ជាក់​ប្រហាក់ប្រហែល​គ្នា​នេះ​ដែរ នៅ​ថ្ងៃ​ទី​១៤ ឧសភា។ លោក​ថា សភាព​ការណ៍​យោធា​ទាំង​ពីរ នៅ​ទ្រឹង​ដដែល មិន​មាន​អ្វី​អភិវឌ្ឍ​ទេ ចាប់តាំង​ពី​ថ្ងៃ​ឈប់​បាញ់​មក​ទល់​ពេល​នេះ៕
Share this article :

0 comments:

Post a Comment

Table Cell Table Cell
Table Cell Table Cell

សៀវភៅព្រះធម៌ជា PDFសម្រប់Dowload

Recent Postkkk

វិទ្យុខ្មែរនិងព័ត៌មានទូទាំងពិភពលោក

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. veasanakhmer - All Rights Reserved
Template Modify by Creating Website
Proudly powered by Blogger