Home »
» សមមិត្តង្វៀនថាយប៊ិញ ធ្វើការជាមួយសាលាមហាវិទ្យាត្រាវិញ
សមមិត្តង្វៀនថាយប៊ិញ ធ្វើការជាមួយសាលាមហាវិទ្យាត្រាវិញ
|
ថ្ងៃទី១៥សីហាឆ្នាំ២០០៨ សមមិត្តង្វៀនថាយប៊ិញ សមាជិកមជ្ឈិមបក្ខ លេខាបក្ខខេត្តត្រាវិញ សមមិត្តត្រឹងហ្វាងគីម ប្រធានគណៈកម្មធិការប្រជាជនខេត្ត្រាវិញ និងថ្នាក់ដឹកនាំ ក្នុងគណៈអចិន្ត្រៃយ៍បក្ខខេត្ត និងផ្នែកស្ថាប័នមួយចំនួន បានអញ្ជើញទៅសួរសុខទុក្ខ និងធ្វើការនៅសាលាមហាវិទ្យាល័យត្រាវិញ។ |
រាយការណ៍ជាមួយ សមមិត្តង្វៀនថាយប៊ិញ សមាជិកមជ្ឈិមបក្ខលេខាបក្ខខេត្តត្រាវិញបណ្ឌិតផាមតៀកខាន់ ចាងហ្វាងសាលាមហាវិទ្យាល័យត្រាវិញ បានឲ្យដឹងថា៖ គិតមកដល់ថ្ងៃនេះ មហាវិទ្យាល័យត្រាវិញ មានគ្រូបង្រៀនចំនួន ៣៩៩នាក់ ក្នុងនោះមានបណ្ឌិតម្នាក់ ,មាន កំរិតវិជ្ជាខ្ពស់ជាងមហាវិទ្យាល័យចំនួន១១៩នាក់។ ចំពោះកម្មវិធីបណ្តុះបណ្តាលសាលាបង្អែកទៅលើមូលដ្ឋានបច្ចេកវិជ្ជា dacum អា ស្រ័យដោយសាលារៀននិងវិជ្ជាស្ថាននៅប្រទេសកាណាដា ដាក់ចេញ។ គិតមកដល់ ខែមិថុនា ឆ្នាំ២០០៨ មហាវិទ្យាល័យត្រាវិញ មាននិស្សិតជាង១០.០០០ នាក់។ ឆ្លងតាមការត្រួតពិនិត្យតាមអង្គភាពនិងពាណិជ្ជកម្ម មាននិស្សិតរៀនបញ្ចប់មហាវិទ្យាល័យត្រាវិញ ចំនួន៣០០នាក់មានការងារធ្វើ។ សមមិត្តត្រឹងហ្វាងគឹម ប្រធានគណៈកម្មាធិការបក្ខខេត្តត្រាវិញ បានវាយតម្លៃខ្ពស់អំពីការខិតខំរបស់មហាវិទ្យាល័យត្រាវិញ ក្នុងរយៈពេលកន្លង ព្រមទាំងក្រើនរំលឹកដល់មហាវិទ្យាល័យ គប្បីជំនះនូវការអន់ខ្សោយ ព្រមទាំងពង្រីកនូវលទ្ធផលដែលសំរេចបាន ដើម្បីមហាវិទ្យាល័យអភិវឌ្ឍន៍ ត្រូវតាមទិសដៅបានដាក់ចេញ។ សមមិត្តង្វៀនថាយប៊ិញ សមាជិកមជ្ឈិមបក្ខ លេខាបក្ខខេត្តត្រាវិញ បានសំណូមពរដល់គណៈកម្មាធិការបក្ខ គណៈចាងហ្វាងមហាវិទ្យាល័យត្រាវិញ ទទួលយកការរួមយោបល់អំពីតំណាងគ្រប់រូប និងកិច្ចចង្អុលការរបស់គណៈកម្មាធិការប្រជាជនខេត្ត ដើម្បីធ្វើជាមូលដ្ឋានកសាងផែនការអភិវឌ្ឍន៍នាពេលខាងមុខនេះ។ ទន្ទឹមនោះ សមមិត្តង្វៀនថាយប៊ិញសមាជិកមជ្ឈិមបក្ខ លេខាបក្ខខេត្តត្រាវិញ ក៍បានលើកឡើងនូវបញ្ហាមួយចំនួនដែលគណៈកម្មាធិការបក្ខ និងគណៈចាងហ្វាងសាលាមហាវិទ្យាល័យត្រាវិញ គប្បីយកចិត្តទុកដាក់នោះ គឺចាត់តាំងឡើងវិញនូវបណ្តាផ្នែកសិក្សាឲ្យបានសមស្រប បំរើល្អដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកិច្ចរបស់ខេត្ត ដូចជាផ្នែក កសិកម្ម ជលផល ឧស្សាហកម្ម សិប្បកម្ម ពាណិជ្ជកម្ម សេវាកម្ម ភាសាបរទេស កុមព្យូទ័រ ជាពិសេសគឺយកចិត្តទុកដាក់ដល់ការកសាងអង្គការមហាជនរបស់សាលា៕ |
0 comments:
Post a Comment