Powered by Blogger.
Home » » វៀតណាម​បើក​ទំនប់​វារីអគ្គិសនី​បណ្ដាល​ឲ្យ​ទឹក​ជន់​លិច​២​ស្រុក​នៅ​រតនគិរី

វៀតណាម​បើក​ទំនប់​វារីអគ្គិសនី​បណ្ដាល​ឲ្យ​ទឹក​ជន់​លិច​២​ស្រុក​នៅ​រតនគិរី

smk2011 | 7:39 PM | 0 comments
ទឹក​ទន្លេ​សេសាន្ត​នៅ​ខេត្ត​រតនគិរី នៅ​ថ្ងៃ​អាទិត្យ ទី​២៥ ខែ​កញ្ញា ឆ្នាំ​២០១១ បាន​ជន់​លិច​ភូមិ​ឃុំ​ប្រជា​ពល​រដ្ឋ​ចំនួន​ពីរ​ស្រុក។
អាជ្ញាធរ​ខ្មែរ​បាន​ចោទ​ថា គឺ​ដោយ​សារ​ប្រទេស​វៀតណាម​បើក​បង្ហូរ​ទឹក​ទំនប់​វារីអគ្គិសនី​នៅ​ខ្សែ​ទឹក​ខាង​លើ។

អ្នក​ស្រី ណយ សុខាន់ ជា​ប្រជា​ពល​រដ្ឋ​រស់​នៅ​ឃុំ​ម៉ាលិក ស្រុក​អណ្ដូង​មាស។ គាត់​កត់​សំគាល់​ថា ទឹក​ចាប់​ជន់​លិច​ភូមិ និង​ផល​ដំណាំ​នៅ​វេលា​យប់​ថ្ងៃ​សៅរ៍ ហើយ​ក្នុង​រយៈ​ពេល​មួយ​យប់ ទឹក​ទន្លេ​ឡើង​កម្ពស់​ពី​សាមសិប​សង់ទីម៉ែត្រ ទៅ​ហាសិប​សង់ទីម៉ែត្រ។ អ្នក​ស្រី​បន្ត​ថា ក្រុម​អាជ្ញាធរ​ស្រុក​បាន​ប្រកាស​ប្រាប់​ប្រជា​ពល​រដ្ឋ​រស់​នៅ​តាម​ដង​ទន្លេ ​ឲ្យ​ប្រុង​ប្រយ័ត្ន​កាល​ពី​ដើម​សប្ដាហ៍​នេះ​ថា នឹង​មាន​ការ​បើក​ទំនប់​វារីអគ្គិសនី​ចំនួន​ពីរ​ពី​ប្រទេស​វៀតណាម ចន្លោះ​ពី​ថ្ងៃ​ទី​១៥ ដល់​ថ្ងៃ​ទី​៣០ ខែ​កញ្ញា ឆ្នាំ​២០១១ នេះ ៖ "ឥឡូវ​ លិច​ហើយ​លិច​ផ្ទះ​តាម​ដង​ទន្លេ ហើយ​ដំឡូង​អី​ពោត​សណ្ដែក​អី តាម​ដង​ទន្លេ​ហ្នឹង​លិច​អស់​ហើយ ទើប​លិច​ពី​យប់​មិញ​ចាប់​ពី​ម៉ោង​ដប់​មួយ​មក។ពេល​នោះ​ជ្រួល​រៀន​ អីវ៉ែអីវ៉ាន់​អ្នក​ខ្លះ​ជញ្ជូន​ទូក​ជញ្ជូន​អី​តាំង​ពី​ម៉ោង​ម៉ា​ដណ្ដប់។ ពី​យប់​មិញ​លឿង ឥឡូវ​រាង​យឺត​បន្តិច ប៉ុន្តែ​នៅ​តែ​ឡើង​អត់​ស្រក​ទេ"
ប្រធាន​មន្ទីរ​ធនធាន​ទឹក គឺ​លោក អ៊ូឡាង បាន​បញ្ជាក់​ដែរ​ថា វៀតណាម​មាន​គម្រោង​រំដោះ​ទឹក​ប្រមាណ​ជាង ៥០០​ម៉ែត្រ​គីប ពី​ទំនប់​វារីអគ្គិសនី​នៅ​តំបន់​ខ្សែ​ទឹក​ខាង​លើ។ លោក​បន្ត​ថា ទឹក​ជំនន់​ក្នុង​ទន្លេ​សេសាន្ត​ពេល​នេះ​មិន​មាន​អ្វី​គួរ​ឲ្យ​ព្រួយ​បារម្ភ​ ទេ ពី​ព្រោះ​កម្រិត​ទឹក​នៅ​ទាប​ច្រើន​ពី​កម្រិត​ទឹក​ប្រកាស​អាសន្ន​នៅ​ស្ថានីយ​ វាស់​ទឹក​ស្រុក​វ៉ឺនសៃ៕
Share this article :

0 comments:

Post a Comment

Table Cell Table Cell
Table Cell Table Cell

សៀវភៅព្រះធម៌ជា PDFសម្រប់Dowload

Recent Postkkk

វិទ្យុខ្មែរនិងព័ត៌មានទូទាំងពិភពលោក

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. veasanakhmer - All Rights Reserved
Template Modify by Creating Website
Proudly powered by Blogger