Powered by Blogger.
Home » » ជាម យៀប ប្រាប់​តំណាង​រាស្រ្ត​ឲ្យ​ពិនិត្យ​មើល​រដ្ឋធម្មនុញ្ញ មុន​នឹង​ទៅ​ពឹង​បរទេស

ជាម យៀប ប្រាប់​តំណាង​រាស្រ្ត​ឲ្យ​ពិនិត្យ​មើល​រដ្ឋធម្មនុញ្ញ មុន​នឹង​ទៅ​ពឹង​បរទេស

smk2011 | 8:28 PM | 0 comments
ជាម យៀប មន្រ្តី​ជាន់​ខ្ពស់​រដ្ឋសភា​កម្ពុជា​ក្នុង​ពិធី​ខួប​ទី១៨ នៃ​ការ​ប្រកាស​ឲ្យ​ប្រើ​រដ្ឋ​ធម្មនុញ្ញ​នៅ​ឯសណ្ឋាគារ​កាំបូឌីយ៉ាណា បាន​ថ្លែង​សារ​ប្រាប់​ទៅ​អ្នក​តំណាង​រាស្រ្ត ដែល​ហាក់​ដូច​ជា​សំដៅ​ទៅ​លើ​តំណាង​រាស្រ្ត​មក​ពី​គណបក្ស​ប្រឆាំង​ថា គួរ​ពិនិត្យ​មើល​ច្បាប់​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា​សិន មុន​ពេល​រត់​ទៅ​ពឹង​ពាក់​បរទេស ពេល​ខ្លួន​បាត់បង់​អភ័យ​ឯកសិទ្ធិ។

លោក ជាម យៀប
លោក ជាម យៀប ដែល​ក៏​ជា​មន្រ្តី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កាន់​អំណាច​ផង​ដែរ​បាន​និយាយ​ ថា អ្នក​តំណាង​រាស្រ្ត​មាន​អភ័យ​ឯកសិទ្ធិ​របស់​ខ្លួន​គ្រប់​គ្រាន់​ក្នុង​ការ​ ធ្វើ​សកម្មភាព​បំរើ​ពលរដ្ឋ​ក្នុង​សង្គម។ ប៉ុន្តែ​បាន​បញ្ជាក់​ថា ការ​រក្សា​អភ័យ​ឯកសិទ្ធិ​បាន លុះ​ត្រា​អ្នក​តំណាង​រាស្រ្ត​នោះ មើល​ច្បាប់​ដែល​មាន​ចែង​នៅ​ក្នុង​រដ្ឋ​ធម្មនុញ្ញ ដើម្បី​ស្វែង​យល់​ពី​តួនាទី​របស់​ខ្លួន បើ​ពុំ​ដូច្នេះ​ទេ អ្នក​តំណាង​រាស្រ្ត​នោះ នឹង​ប្រឈម​ផ្លូវ​ច្បាប់ ហើយ​ត្រូវ​បាត់បង់​អភ័យ​ឯកសិទ្ធិ។
ដោយ​លោក ជាម យៀប បាន​បន្ត​ថា កន្លង​មក​បុគ្គល​មួយ​ចំនួន ដែល​ត្រូវ​បាន​ដក​អភ័យ​ឯកសិទ្ធិ បាន​ទៅ​ប្តឹង​សភា IPU, ទៅ​ប្តឹង​គ្រប់​កន្លែង រហូត​ដល់​អង្គការ​សហ​ប្រជាជាតិ ស្តីពី​អភ័យ​ឯកសិទ្ធិ។
សូម​រំលឹក​ថា តំណាង​រាស្រ្ត​របស់​គណបក្ស​ប្រឆាំង​សមរង្ស៊ី​ចំនួន​២​រូប ត្រូវ​បាន​តុលាការ​ស្នើ​ទៅ​រដ្ឋ​សភា​ដក​អភ័យ​ឯកសិទ្ធិ ដែល​ក្នុង​នោះ​មាន​លោក សម រង្ស៊ី ដែល​ត្រូវ​ចោទ​ប្រកាន់​ពី​ការ​ដក​តម្រុយ​បង្គោល​ព្រំដែន​កម្ពុជា យួន និង​លោកស្រី មូរ សុខហួរ ក្នុង​បណ្តឹង​ជាមួយ​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន។
ទាក់​ទិន​នឹង​បញ្ហា​នេះ លោក យឹម សុវណ្ណ អ្នក​នាំពាក្យ​គណបក្ស​សមរង្ស៊ី​បាន​និយាយ​ថា ប្រទេស​ដែល​គោរព​ច្បាប់ គេ​មិន​ដែល​ដក​អភ័យ​ឯកសិទ្ធិ​តំណាង​រាស្រ្ត​ណា​ដែល​ហ៊ាន​តវ៉ា ដើម្បី​ទាមទារ​ផល​ប្រយោជន៍​ស្រប​ច្បាប់​ជូន​ពលរដ្ឋ និង​ហ៊ាន​ប្រឆាំង​នឹង​បរទេស​ដែល​មាន​បំណង​ឈ្លាន​ពាន​បូរណៈ​ភាព​ទឹក​ដី​ខ្មែរ ​នោះ​ទេ៕
Share this article :

0 comments:

Post a Comment

Table Cell Table Cell
Table Cell Table Cell

សៀវភៅព្រះធម៌ជា PDFសម្រប់Dowload

Recent Postkkk

វិទ្យុខ្មែរនិងព័ត៌មានទូទាំងពិភពលោក

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. veasanakhmer - All Rights Reserved
Template Modify by Creating Website
Proudly powered by Blogger