Powered by Blogger.
Home » » ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរិមតៈ

ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរិមតៈ

smk2011 | 9:20 AM | 0 comments

ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរិមតៈ ប្រសូតនៅថ្ងៃទី២២ មករា ១៩១៤ 

នៅក្រុងភ្នំពេញ មាតាព្រះនាម ទ្រឿង យឿម បិតា ស៊ីសុវត្ថិ រត្តរិ។


ព្រះអង្គ បានរៀបអាពាហ៍ពាហ៍ ជាមួយម្ចាស់ក្សត្រីយ៍ នរោត្តម 


កេតនារី ហើយមានបុត្រី៣អង្គ និង បុត្រា៣អង្គ ។

ព្រះអង្គ ជារដ្ឋមន្ត្រីក្រសួងការពារជាតិ នៅឆ្នំា១៩៥៤។ដើមទសវត្ស


ឆ្នាំ១៩៦០ ព្រះអង្គជាអគ្គរាជទូត ប្រចំានៅប្រទេសចិន។ទសវត្ស


១៩៧០ ព្រះអង្គម្ចាស់សិរិមតៈ មានឋានៈ ជានាយករដ្ឋមន្ត្រីស្តីទី


ហើយព្រះអង្គម្ចាស់ ក៍ត្រូវបានរដ្ឋាភិបាលលោកលន់ ណុល តែង


តាំងក្រុមប្រឹក្សានយោបាយជាន់ខ្ពស់ដោយមានរូបគាត់ សិរិមតៈ


ចេង ហេងនិង អ៊ិន តាំផងដែរ។

នៅថ្ងៃ១៧ មេសា ឆ្នំា១៩៧៥ ប្រទេសកម្ពុជា ធ្លាក់ក្នុងកណ្តាប់ដៃ


ខ្មែរក្រហម ព្រះអង្គម្ចាស់សិរិមតៈ បានស្វែងសិទ្ធជ្រកកោននៅ


សណ្ឋាគារ Hotel Le Phnom ជាទីដែលកាកបាទក្រហម អន្តរជាតិ


កំពុងមានបំណងបង្កើតនូវ តំបន់សុវត្ថិភាព។ប៉ុន្តែ ត្រូវបានបដិសេធ


នៅដោយ ដឹងថា ឈ្មោះរបស់ព្រះអង្គ ត្រូវបានខ្មែរក្រហមដាក់នៅ


ក្នុងបញ្ជីជនក្បត់ទាំង៧នាក់ ចុងក្រោយព្រះអង្គ បានស្វែងរកសិទ្ធិ


ជ្រកកោននយោបាយ នៅស្ថានទូតបារាំង។មេបញ្ជាការ ខ្មែរក្រហម


ធ្វើការគំរាម ដល់ស្ថានទូតបារំាង និង ធ្វើការទន្រ្ទានលុកលុយស្ថាន


ទូតចាប់មនុស្សដែលគេត្រូវការ និង មិនទទួលខុសត្រូវការខូចខាត


អ្វីទំាងអស់។

ទីបញ្ចប់ស្ថានទូតបារំាង គ្មានជំរើសលោក Bizot បានទទួលបន្ទុក


ក្នុងការជូនដំណឹងសិរិមតៈ ឡុង បូរ៉េត និងអ្នកស្មោះស្ម័គ្រ ព្រះអង្គ។


ព្រះអង្គនិងលោកឡុង បូរ៉េត ត្រូវគេប្រគល់ឲ្យខ្មែរក្រហមដោយអម


ដំណើរដោយមន្ត្រីទូតលោកជឺន ឌីរ៉ាក ដល់ក្លោងទ្ធារ។

ព្រះអង្គម្ចាស់សិរិមតៈនិង ឡុង បូរ៉េត ត្រូវបានខ្មែរក្រហមសម្លាប់


នៅថ្ងៃទី២១ ខែមេសា ឆ្នំា១៩៧៥។
..........................................................................................
ព្រះអង្គម្ចាស់សិរិមតៈ ថ្ងៃជូនដំណើរ លោកសេនាប្រមុខចាក


ចេញពីប្រទេសកម្ពុជាជាលើកចុងក្រោយ។
Share this article :

0 comments:

Post a Comment

Table Cell Table Cell
Table Cell Table Cell

សៀវភៅព្រះធម៌ជា PDFសម្រប់Dowload

Recent Postkkk

វិទ្យុខ្មែរនិងព័ត៌មានទូទាំងពិភពលោក

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. veasanakhmer - All Rights Reserved
Template Modify by Creating Website
Proudly powered by Blogger