កាសែតថៃនៅបន្តផ្សព្វផ្សាយអំពី លទ្ធភាពនៃការដោះលែងឆាប់ៗនូវ ទណ្ឌិតថៃ២នាក់ដែលតុលាការកម្ពុជាកាត់ទោសពីបទឆ្លងដែនខុសច្បាប់ និងបទចារកម្ម។ មន្ត្រីរដ្ឋាភិបាលកម្ពុជាវិញមិនបាននិយាយចំៗ ដូច្នេះទេ ប៉ុន្តែអះអាងដូចលោកនាយករដ្ឋមន្ត្រីហ៊ុន សែនថ្លែងប្រាប់សមភាគីថៃដែលថា កម្ពុជានឹងពិចារណារកវិធីដោះលែងទណ្ឌិតថៃទាំងពីរនោះតាមដំណាក់ កាល។
កាសែតថៃជាច្រើននៅបន្តនិយាយថាទណ្ឌិតថៃវេរ៉ា ស៊ុមខ្វាមឃីត និងនាងរ៉ាទ្រីនឹងត្រូវរួចផុតពីការជាប់ឃុំឃាំងនៅប្រទេសកម្ពុជា ក្នុងពេលខាងមុខ។ ក្រៅពីមន្ត្រីរដ្ឋាភិបាលថៃ មេដឹកនាំចលនាអាវក្រហមដែលបានមកចូលរួមប្រកួតបាល់ទាត់ជាមួយ អ្នកនយោបាយកម្ពុជាកាលពីចុងសប្តាហ៍កន្លងទៅនេះ ក៏បាននិយាយប្រាប់កាសែតថៃដូចគ្នាថា វេរ៉ា ស៊ុមខ្វាមឃីតនិងនាងរ៉ាទ្រីនឹងបានចាកចេញពីគុកព្រៃសក្នុងពេលឆាប់ៗ នេះ។
ការស្វែងរកការដោះលែងវេរ៉ា ស៊ុមខ្វាមឃីត និងនាងរ៉ាទ្រី អ្នកទាំងពីរដែលជាសកម្មជនអាវលឿង គឺជារបៀបវាៈសំខាន់មួយនៅក្នុងដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រី ថៃលោកស្រីយីងឡាក់ ស៊ីណាវ៉ាត់។ លោកស្រីយីងឡាក់ដែលអះអាងប្រាប់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនថាទណ្ឌិតថៃទាំងពីរនាក់បានទទួលស្គាល់កំហុសរបស់ខ្លួនហើយនោះ បានស្នើអោយលោកនាយករដ្ឋន្ត្រីពិចារណារកលទ្ធភាពដោះលែងទណ្ឌិតថៃ ទាំងពីរពីមន្ទីរឃុំឃាំងនៅកម្ពុជា។ ក្រោយការលើកឡើងរបស់លោកស្រីយីងឡាក់ លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានឆ្លើយតបថា កម្ពុជានឹងពិចារណាអំពីករណីទណ្ឌិតថៃនេះទៅតាមនីតិវិធីច្បាប់របស់ កម្ពុជាទៅតាមដំណាក់កាល។ នីតិវិធីច្បាប់មួយរបស់កម្ពុជា គឺការតម្រូវអោយទណ្ឌិតអនុវត្តទោសរបស់ខ្លួនអោយបាន២ភាគ៣សិន មុននឹងរដ្ឋាភិបាល តាមរយៈក្រសួងយុត្តិធម៌ស្នើសុំព្រះរាជលើកលែងទោសពីព្រះមហាក្សត្រ។
ក្នុងន័យនេះ ប្រសិនជាត្រូវជួយទណ្ឌិតថៃទាំងពីរនាក់មែននោះ អាជ្ញាធរកម្ពុជាអាចប្រើប្រាស់ពិធីបុណ្យជាតិធំៗដើម្បីបន្ធូរបន្ថយ ទោសដល់ទណ្ឌិតអោយដល់កម្រិតដែលអាចដោះលែងទណ្ឌិតទាំងពីរនាក់។ ឧទាហរណ៍ ក្នុងពិធីបុណ្យអ៊ុំទូកនៅពេលខាងមុខជាដើម។ លើសពីនេះទៀត គួរបញ្ជាក់ថា កម្ពុជានិងថៃក៏មានកិច្ចព្រមព្រៀងដោះដូរអ្នកទោសជាមួយគ្នាផងដែរ៕

0 comments:
Post a Comment