Powered by Blogger.

ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរិមតៈ

smk2011 | 9:20 AM | 0 comments

ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរិមតៈ ប្រសូតនៅថ្ងៃទី២២ មករា ១៩១៤ 

នៅក្រុងភ្នំពេញ មាតាព្រះនាម ទ្រឿង យឿម បិតា ស៊ីសុវត្ថិ រត្តរិ។


ព្រះអង្គ បានរៀបអាពាហ៍ពាហ៍ ជាមួយម្ចាស់ក្សត្រីយ៍ នរោត្តម 


កេតនារី ហើយមានបុត្រី៣អង្គ និង បុត្រា៣អង្គ ។

ព្រះអង្គ ជារដ្ឋមន្ត្រីក្រសួងការពារជាតិ នៅឆ្នំា១៩៥៤។ដើមទសវត្ស


ឆ្នាំ១៩៦០ ព្រះអង្គជាអគ្គរាជទូត ប្រចំានៅប្រទេសចិន។ទសវត្ស


១៩៧០ ព្រះអង្គម្ចាស់សិរិមតៈ មានឋានៈ ជានាយករដ្ឋមន្ត្រីស្តីទី


ហើយព្រះអង្គម្ចាស់ ក៍ត្រូវបានរដ្ឋាភិបាលលោកលន់ ណុល តែង


តាំងក្រុមប្រឹក្សានយោបាយជាន់ខ្ពស់ដោយមានរូបគាត់ សិរិមតៈ


ចេង ហេងនិង អ៊ិន តាំផងដែរ។

នៅថ្ងៃ១៧ មេសា ឆ្នំា១៩៧៥ ប្រទេសកម្ពុជា ធ្លាក់ក្នុងកណ្តាប់ដៃ


ខ្មែរក្រហម ព្រះអង្គម្ចាស់សិរិមតៈ បានស្វែងសិទ្ធជ្រកកោននៅ


សណ្ឋាគារ Hotel Le Phnom ជាទីដែលកាកបាទក្រហម អន្តរជាតិ


កំពុងមានបំណងបង្កើតនូវ តំបន់សុវត្ថិភាព។ប៉ុន្តែ ត្រូវបានបដិសេធ


នៅដោយ ដឹងថា ឈ្មោះរបស់ព្រះអង្គ ត្រូវបានខ្មែរក្រហមដាក់នៅ


ក្នុងបញ្ជីជនក្បត់ទាំង៧នាក់ ចុងក្រោយព្រះអង្គ បានស្វែងរកសិទ្ធិ


ជ្រកកោននយោបាយ នៅស្ថានទូតបារាំង។មេបញ្ជាការ ខ្មែរក្រហម


ធ្វើការគំរាម ដល់ស្ថានទូតបារំាង និង ធ្វើការទន្រ្ទានលុកលុយស្ថាន


ទូតចាប់មនុស្សដែលគេត្រូវការ និង មិនទទួលខុសត្រូវការខូចខាត


អ្វីទំាងអស់។

ទីបញ្ចប់ស្ថានទូតបារំាង គ្មានជំរើសលោក Bizot បានទទួលបន្ទុក


ក្នុងការជូនដំណឹងសិរិមតៈ ឡុង បូរ៉េត និងអ្នកស្មោះស្ម័គ្រ ព្រះអង្គ។


ព្រះអង្គនិងលោកឡុង បូរ៉េត ត្រូវគេប្រគល់ឲ្យខ្មែរក្រហមដោយអម


ដំណើរដោយមន្ត្រីទូតលោកជឺន ឌីរ៉ាក ដល់ក្លោងទ្ធារ។

ព្រះអង្គម្ចាស់សិរិមតៈនិង ឡុង បូរ៉េត ត្រូវបានខ្មែរក្រហមសម្លាប់


នៅថ្ងៃទី២១ ខែមេសា ឆ្នំា១៩៧៥។
..........................................................................................
ព្រះអង្គម្ចាស់សិរិមតៈ ថ្ងៃជូនដំណើរ លោកសេនាប្រមុខចាក


ចេញពីប្រទេសកម្ពុជាជាលើកចុងក្រោយ។

វីរបុរសជាតិ

smk2011 | 8:51 AM | 0 comments


លោកគ្រូអាចារ្យ ហែម ចៀវ ប្រសូត ថ្ងៃអង្គារ ឆ្នាំច ពុទ្ធសករាជ


២៤៤០ គ្រិស្តសករាជ ១៨៩៨ នៅភូមិអូរកូនទេញ (កោណ្ឌ័ញ្ញ) 



សង្កាត់ដំបូកមានលក្សណ៍ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ 


(នៅខាងជើង


ជិតស្ពានស្ថានីយរថភ្លើងបាត់ដឹង) ឪពុកលោកឈ្មោះ ហែម ធ្វើជា


មេស្រុកដំបូកមានលក្សណ៍៍ ម្តាយលោកឈ្មោះឧបាសិកា ទីវ។



ព្រះអង្គគឺជាមេដឹកនំាតស៊ូ រើបំរាសពីក្រញំា អាណានិគមបារំាង


កេរ្តិ៍ឈ្មោះរបស់ព្រះអង្គនៅតែក្រអូប និង


 ដិតដាមក្នុងក្រអៅបេះដូង


កូនខ្មែរគ្រប់ប្រាណគ្រប់សម័យកាលរាប់លានឆ្នំា។

ព្រះអង្គ ត្រូវទទួលទារុណកម្មយ៉ាងវេទនា លើកោះមរណ:(កោះ


ត្រឡាច) ជាស្ថាននរកលោកិយ៍។



នៅថ្ងៃទី២០ កក្កដា១៩៤២ មហាបាតុកម្មរបស់ព្រះសង្ឃ 


ធ្វើបាតុកម្ម


តវ៉ាអោយបារាំងដោះលែងលោកគ្រូអាចារ្យ ហែម ចៀវ 


និងលោក


នួន ឌួង ពីទីឃុំឃំាងមកវិញ។ក្រុមបាតុករ បានចាក់សំលេងរបស់

លោកគ្រូអាចារ្យ ហែម ចៀវ មានសង្ឃដីកា ទៅកាន់ពួកបារាំង

ដែលចាប់ព្រះអង្គ ដូចខាងក្រោម៖

(លោកនៅទីនេះ លោកឯងអាចធ្វើអ្វីៗ 


បានតាមតែចិត្តលោកឯងចង់


ព្រោះលោកឯងជាចៅហ្វាយនាយ។លោកឯងអាចយកជីវិតខ្ញុំបាន

ប៉ុន្តែព្រលឹងរបស់ខ្ញុំ និង បន្តស្ថិតនៅជារៀងរហូត)
.............................................................................

រូបភាពខាងក្រោម៖កោះត្រឡាច (កោះមរណ:) រូបផ្លាស្ទីកដែល

គេធ្វើតំាងលើកោះនេះ ពីរបៀបធ្វើទារុណកម្មអ្នកទោស និងដាក់

ច្រវាក់អ្នកទោស និងមន្រ្តីបារាំង ដែលធ្វើការលើកោះត្រឡាច

ឆ្នំា១៩០៦។

ខាងក្រោមជារូបភាពទិដ្ឋភាព 


គុកកោះត្រឡាចជាស្ថាននរកលោកិយ៍


សម្លាប់វីរបុរសខ្មែរជាច្រើន  photo Facebook 

ព្រះអង្គម្ចាស់ដួង ចក្រ

smk2011 | 8:41 AM | 0 comments

ព្រះអង្គម្ចាស់ដួង ចក្រ ជាបុត្ររបស់ព្រះបាទនរោត្តម ព្រះអង្គជា



អ្នកតស៊ូប្រយុទ្ធ និងការគ្រប់គ្រងរបស់អាណានិងគមបារាំងនៅ


សតវត្សរ៍ទី១៩។

បារំាងតែងគិតថា ព្រះអង្គម្ចាស់ដួង ចក្រ ជាដុំពពកខ្មៅនៅជើង


មេឃឬជាសំរាមក្នុងកែវភ្នែកបារាំង។

ដោយសារព្រះអង្គម្ចាស់ ប្រឆំាងតបតយ៉ាងខ្លំាងក្លា ដូចនេះហើយ 



បាននៅជាខែសីហា ឆ្នំា១៨៩៣ ព្រះអង្គត្រូវបានប៉ូលីសបារំាងចាប់



ខ្លួននៅប្រទេសបារំាង នៅពេលព្រះអង្គធ្វើការតវ៉ានៅទីនោះ។

ព្រះអង្គម្ចាស់ ត្រូវបារាំងនិរទេស ទៅកាន់ប្រទេសអាល់ហ្សេរី ជា


ទឹកដីអាណានិគមមួយរបស់បារំាង បួនឆ្នំាក្រោយមកគឺ ឆ្នំា១៨៩៧ 


ព្រះអង្គម្ចាស់ បានចូលទិវង្គត ក្នុងប្រទេសអាល់ហ្សេរីនោះទៅ។

ទោះបីនៅពេលព្រះអង្គ នៅមានព្រះជន្ម ព្រះអង្គតែងអង្វរបារំាង


ឲ្យនិរទេសព្រះអង្គ ទៅកាន់ប្រទេសណា ដែលមានអាកាសធាតុ


ស្រដៀងនិងប្រទេសកម្ពុជាក៍ដោយ។

បច្ចុប្បន្ននេះ ព្រះនាមរបស់ព្រះអង្គម្ចាស់ ត្រូវកូនខ្មែរជាច្រើនមិន


បានស្លាល់ 

ហើយស្ទើរតែបំភ្លេចចោលក្នុងឯកសារប្រវត្តិសាស្រ្តខ្មែរ


......................................................................



ព្រះឆាយាល័ក្ខណ៍ខាងក្រោម មិនមែនជាព្រះអង្គម្ចាស់ដួង ចក្រ



ទេ ជាព្រះញាតិរបស់ព្រះអង្គ ក្នុងឆ្នំា១៩១០

លោកកុយ ធួន

smk2011 | 8:37 AM | 0 comments


លោកកុយ ធួន រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម របបកម្ពុជាប្រជាធិប


តេយ្យ ត្រូវបានចាប់បញ្ជូនមក គុកទួលស្លែង នៅដើមឆ្នំា១៩៧៦ 


ហើយសម្លាប់ចោលនៅទីនោះ លោកក៍ជាអ្នកដឹកនំា ភូមិភាគឧត្តរ

 
ឬ ភូមិភាគ៣០៣ តំាងពីឆ្នំា១៩៧០រហូតដល់ថ្ងៃចាប់ខ្លួន។
................................................................................
លោកកុយ ធួន រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម

ដំរី

smk2011 | 8:31 AM | 0 comments

ដំរីជាសត្វមានសារ:សំខាន់ណាស់ ក្នុងការធ្វើសង្រ្គាមនៅសម័យដើម ស្មើនិងរថពាសដែក 

ក្នុងសម័យបច្ចេកវិទ្យាទំនើបនេះ។

ដំរីក៍ជាសត្វដែលស្តេចសម័យដើម សំរាប់ប្រជល់គ្នា ដាក់នគរដែរដូចជាក្នុងឆ្នំា១៥៧២ 

ក្នុងរាជបរមរាជា។តេចឡាវ (លាវ) បបួលស្តេចខ្មែរប្រជល់ដំរីដាក់នគរ 

ដំរីលាវមានកំពស់៨ហត្ថ(៤ម) ឯដំរីខ្មែរមានកំពស់

៧ហត្ថ(៣.៥ម) ការប្រយុទ្ធរវាងដំរីទំាងពីរ ប្រព្រឹត្តក្បែរក្រុងលង្វែក។

ទោះបីចាញ់ប្រៀបដំរីលាវបន្តិចក៍

ដោយ ក៍ដំរីខ្មែរទទួលបានជោគជ័យយ៉ាងត្រចះត្រចង់។

ស្តេចលាវខ្ញាល់ខ្លំាងណាស់ បានលើកទ័ពមកវាយប្រទេសខ្មែរតែត្រូវទទួលបរាជ័យយ៉ាងដំណំ។

គ្រប់ឯកសារប្រវត្តិសាស្រ្ត(លាវ)មិនបានសរសេររឿងនេះទេតើនេះជាការភ្លេចភ្លំាង ដោយអចេតនាឬ?

ព្រះបាទនរោត្តមសីហនុ

smk2011 | 1:54 AM | 0 comments
ពួកវៀតណាម ពួកគេគឺជាអ្នកឈ្លានពាន ពួកគេគឺជាពួកចក្រពត្តិនិងបានមក
ដាក់អាណានិគម សង្កត់សង្កិនប្រជាជនខ្មែរ។

យើងត្រូវការសន្តិភាព ក៍ ប៉ុន្តែបើសន្តិភាព ដោយគ្មានសិទ្វិសេរីភាពនិងឯករាជ្យ

នោះទេ គឺវាគ្មានប្រយោជន៍អ្វីទំាងអស់ យើងមិនអាចទទួលយកបានជាដាច់
ខាត។

ហេតុដូច្នេះហើយ យើងនិងមិនបោះបង់ចោលការ
ប្រយុទ្ធតស៊ូរបស់យើងទេ 

យើងនិងបន្តវាយប្រឆំាង ងវៀតណាមដែលបានឈ្លានពានកម្ពុជា រហូតដល់
គេយល់ព្រមផ្តល់នៅសេរីភាពដ៍ស្មោះសដល់កម្ពុជា។
Facebook ខមទេពី

សម្ដេចនិល ទៀង

smk2011 | 1:26 AM | 0 comments


សម្ដេចព្រះមហាសង្ឃរាជ និល ទៀង នៃគណៈមហានិកាយ
ព្រះអង្គប្រសូត ថ្ងៃសៅរ៍ ៧កើត ឆ្នាំវក ឆស័ក ពុទ្ធសករាជ ២៣៦៨
គ្រិស្តសករាជ១៨២៤ ព្រះអង្គ សោយទិវង្គតថ្ងៃព្រហស្បតិ៍ ២កើត
ខែអស្សុជ ឆ្នាំឆ្លូវ បញ្ចស័ក ពុទ្ធសករាជ ២៤៥៧ ត្រូវនិងថ្ងៃ២ តុលា
គ្រិស្តសករាជ ១៩១៣ ។ ព្រះអង្គ ជាសម្ដេចព្រះសង្ឃរាជអង្គទី១
នៃគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា។
.........................................................................
ព្រះឆាយាល័ក្ខណ៍ របស់សម្ដេចព្រះមហាសង្ឃរាជ និល ទៀង
ក្នុងពិធីបុណ្យព្រះសពព្រះបាទនរោត្តម ឆ្នំា១៩០៦

ចាមឬចាម្ប៉ា

smk2011 | 1:23 AM | 0 comments

សិលាចារិក(វ៉ូកាញ់)បញ្ជាក់ថា ពួកចាមរស់នៅជ្រលងភ្នំញ៉ាត្រាងនៅសតវត្សរ៍ទី៣ ឯសិលាចារិក(មីសឺន)បញ្ជាក់ថា
 ពួកចាមនៅឆកសមុទ្រទួរ៉ាន។

ពួកចាមឬចាម្ប៉ា នៅខាងកើតខ្មែរឬកម្ពុជ: ពួកនេះធ្វើដំណើរពីកោះធំៗដែលសព្វថ្ងៃឈ្មោះថា កោះស៊ូម៉ាត្រា
 កោះជ្វា ពួកនេះបានមកតំាងទីនៅក្បែរមាត់សមុទ្រ ហើយដណ្តើមយកទឹកដីមាត់សមុទ្រត្រង់កន្លែង 
កូសំាងស៊ីន និង អាណ្ណាម សព្វថ្ងៃ។

ពួកនេះបង្កើតជាប្រជាជាតិមួយ នៅរវាងសតវត្សរ៍ទី២ មុន គ,សដែលពួកចិនហៅនគរនោះថា(លីនយី) ហើយដែលក្រោយមកមានឈ្មោះថាចាម្ប៉ា។
.....................................................................................
រូបភាព៖ ជនជាតិចាមឬចាម្ប៉ា នៅពាក់កណ្តាលសតវត្សរ៍ទី២០

ឥណ្ឌូចិន

smk2011 | 1:17 AM | 0 comments

ឥណ្ឌូចិន មកពីពាក្យ ឥណ្ឌូ+ ចិន
ឧបទ្វីបឥណ្ឌូចិន គឺជាទឺកដីដែលស្ថិតនៅចន្លោះ ប្រទេសឥណ្ឌា និង ប្រទេសចិន។ តាមប្រវត្តិសាស្ត្រ ប្រទេសនៅ
អាស៊ីអាគ្នេយ៍ទទួលឥទ្ធិពល វប្បធម៌ ក្នុងកំរិតផ្សេងគ្នា ពីឥណ្ឌានិងចិន។

ឧបទ្វីបឥណ្ឌូចិនពីដើមមាន៖ អាណាចក្រខ្មែរ (KHMER EMPIRE)ប្រទេសភូមា ប្រទេសម៉ាឡេស៊ី ប្រទេសលាវ

 ប្រទេសចាម្ប៉ា(បច្ចុប្បន្នជាទឺកដីភូមិភាគកណ្តាល នៃប្រទេសវៀតណាមប្រទេសតុងកឹង(យួន) ពីដើមនៅជាប់ព្រំប្រទល់ប្រទេសចិន។

តាមន័យទូលាយ៖ ឧបទ្វីបឥណ្ឌូចិនបច្ចុប្បន្នមាន៖ ប្រទេសមីយ៉ាន់ម៉ា(ភូមា) ប្រទេសថៃ(សៀម)
 ប្រទេសម៉ាឡេស៊ី 
ប្រទេសកម្ពុជា ប្រទេសឡាវ ប្រទេសវៀតណាម(យួន) និងប្រទេសសិង្ហបុរី។

តាមន័យប្រាកដ៖ ឧបទ្វីបឥណ្ឌូចិន សំដៅតែលើប្រទេសក្រោមអាណានិគមបារាំងទាំង៣ គឺ
 ប្រទេសកម្ពុជា ឡាវ
 និង វៀតណាម។

ប្រភពឯកសារ៖វិគីភីឌា

ព្រះហរិរ័ក្សរាមា

smk2011 | 6:38 AM | 0 comments

ផ្លូវពីឧត្តុង្គទៅកំពុងផែកំពតបានសាងក្នុងរជ្ជកាលព្រះបាទសម្ដេច
ព្រះហរិរ័ក្សរាមា(១៨៤៧-១៨៦០)

ព្រះបាទជ័យជេដ្ឋាទី៣ (១៦៧២-១៦៧៣)

smk2011 | 6:31 AM | 0 comments

ព្រះអង្គជារាជបុត្រ របស់ ព្រះអង្គតន់និងត្រូវជា ព្រះរាជនត្តារបស់
ព្រះឧបយោរាជឧទ័យ ដែលបានត្រូវគេធ្វើឃាត នៅឧត្តុង្គកាលពី
ឆ្នំា១៦៤២។ព្រះអង្គបាន ឃុបឃិត ធ្វើឃាតព្រះបិតាក្មេក ហើយ
បានរៀបចំអភិសេកសោយរាជ្យ ដែលមានព្រះនាមថា៖ ព្រះធម្មោ
សុរិយាវង្សរាជាធិរាជ បរមពិត្រ។ក្រោយពីធ្វើឃាត បិតាក្មេករួច
ហើយព្រះអង្គបានបង្ខំ សម្តេចព្រះភគវតី ព្រះចមក្សត្រីយ៍ដែលជា
អគ្គមហេសីព្រះបិតាក្មេក ធ្វើជាអគ្គមហេសី (ស្នំឯក) របស់ព្រះអង្គ។

អាសូរវប្បធម៌ខ្មែរ

smk2011 | 6:26 AM | 0 comments
តើវប្បធម៌-អរិយធម៌របស់ខ្មែរអាចមាន ជីវិត១០០ឆ្នាំទៀតបានដែរឬទេ?បច្ចុប្បន្នបើយើងក្រឡេកមើលទៅវប្បធម៌
 - អរិយធម៌របស់ខ្មែរអ្នកនិងឃើញភាពច្របូកច្របល់និងការធ្លាក់ចុះយ៉ាងខ្លាំង មនុស្សខ្មែរភាគច្រើនចាប់ផ្តើម
ទទួលយកវប្បធម៌-អរិយធម៌របស់បរទេសហើយស្ទើរតែដុតកំឡោចវប្បធម៌-អរិយធម៌ខ្លួនឯងចោល
 មិនត្រឹមទទួលយក
ដោយស្ងប់ចិត្តនោះទេបែរជាងាកក្រោយប្រមាថ វប្បធម៌ - អរិយធម៌ របស់ខ្លួនឯងថាមិនទាន់សម័យទៀតផង។
បើយើងក្រឡេកមើលទៅក្រសួងដែល ពាក់ពន្ធ័ហាក់បីដូចដេកលក់យ៉ាងស្ងប់សៀម។
តើរាជរដ្ឋាភិបាលនៅតែបន្តឲ្យមានហូរចូលយ៉ាង គំហុគវប្បធម៌-អរិយធម៌របស់បរទេសយ៉ាងនេះឬ?
បើយ៉ាងនេះវាសនាអនាគតវប្បធម៌អរិយធម៌ខ្មែរទៅជាយ៉ាងណា?

ខមទេពី

តួនាទី​និង​ភារកិច្ច​របស់​កង​​កម្លាំង​ប្រដាប់​អាវុធ​នៅ​ថ្ងៃ​បោះ​ឆ្នោត

smk2011 | 5:49 PM | 0 comments
ដោយ សុ ជីវី
2012-06-02
កង​នគរបាល​ជាតិ កងរាជអាវុធហត្ថ និង​កង​យោធពល​ខេមរភូមិន្ទ គឺ​ជា​កង​កម្លាំង ប្រដាប់​អាវុធ​របស់​ជាតិ​ទាំង​មូល ដែល​មាន​សមត្ថកិច្ច ការពារ​សន្តិសុខ លើក​តម្កើង​នីតិរដ្ឋ ការពារ​សិទ្ធិ​មនុស្ស លិទ្ធិ​ប្រជាធិបតេយ្យ និង​រួមចំណែក​អភិវឌ្ឍន៍​ប្រទេស។
RFA/Khe Sonorng
ក្រុម​កង​កម្លាំង​ប្រដាប់​អាវុធ​ចម្រុះ ឈរ​នៅ​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ ខណៈ​ដែល​អ្នក​ភូមិ​បឹង​កក់​មក​ទាមទារ​ឲ្យ​ដោះ​លែង​តំណាង​ខ្លួន កាល​ពី​ថ្ងៃ​២៤ ខែ​ឧសភា ឆ្នាំ​២០១២។

តើ​ការ​ផ្លាស់ប្ដូរ​ចាំបាច់​ទេ ?

smk2011 | 5:46 PM | 0 comments
តើ​ការ​ផ្លាស់ប្ដូរ​ចាំបាច់​ទេ ?

សមាជិក​ព្រឹទ្ធសភា និង​ថ្នាក់​ដឹកនាំ​គណបក្ស​សមរង្ស៊ី ខេត្ត​កំពង់ចាម ១០ រូបចុះចូល​គណបក្ស​សិទ្ធិមនុស្ស

smk2011 | 7:04 AM | 0 comments

នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ សមាជិក​ព្រឹទ្ធសភា​ម្នាក់ និង​ថ្នាក់ដឹកនាំ​តាម​ស្រុក​នានា របស់​គណបក្ស​សម​រង្ស៊ី ប្រចាំ​ខេត្ត​កំពង់ចាម ចំនួន ៩ រូប ផ្សេងទៀត បានប្រកាស​ចូលរួម​ជាមួយ​គណបក្ស​សិទ្ធិមនុស្ស របស់លោក កឹម សុខា។ អ្នកនយោបាយ ​ទាំង ១០ រូបនោះ ទើបតែ​ត្រូវបាន​គណបក្ស​សមរង្ស៊ី សម្រេច​លុបឈ្មោះ ចេញ​ពី​បញ្ជី​គណបក្ស កាលពី​ថ្ងៃ​ទី​៧​តុលា។

សង្គម​ស៊ីវិល​ស្នើ​ឲ្យ​អ.ស.ប.ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​កុំ​ឲ្យ​ជ្រៀតជ្រែក​សាលាក្ដី

smk2011 | 6:59 AM | 0 comments
ក្រុម​អ្នក​ឃ្លាំមើល​សាលាក្ដី​ខ្មែរ​ក្រហម​បាន​លើក​ឡើង​ថា ទោះ​បី​ជា​អង្គការ​សហ​ប្រជាជាតិ​នឹង​តែងតាំង​សហ​ចៅក្រម​ស៊ើប​អង្កេត​ថ្មី មក​ជំនួស​អតីត​សហ​ចៅក្រម​ស៊ើប​អង្កេត​អន្តរជាតិ​ដែល​ទើប​តែ​លាលែង​ពី​តួនាទី ​របស់​ខ្លួន លោក ស៊ីកហ្រ្វីដ ប្លាំង (Siegfried blunk) ក្ដី ក៏​វា​នៅ​តែ​មិន​ធ្វើ​ឲ្យ​តុលាការ​នេះ​ឯករាជ្យ​នោះ​ដែរ។
Photo courtesy of ECCC
អតីត​សហ​ចៅក្រម​ស៊ើប​អង្កេត​អន្តរជាតិ​នៃ​ សាលាក្ដី​ខ្មែរ​ក្រហម លោក ស៊ីកហ្វ្រីដ ប្លាំង (Siegfried blunk) [ជួរ​មុខ ឆ្វេង] នៅ​ថ្ងៃ​ចាប់​ផ្ដើម​បំពេញ​ការងារ​កាល​ពី​ថ្ងៃ​ទី​១ ខែ​ធ្នូ ឆ្នាំ​២០១០។

ខ្មែរ​ក្រោម​បង្កើត​សារមន្ទីរ​ចង​ចាំ​អ្នក​ស្លាប់​ដោយ​សារ​ខ្មែរ​ក្រហម​លាប​ពណ៌

smk2011 | 6:09 AM | 0 comments
សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម​នៅ​ស្រុក​បាកាន ខែត្រ​ពោធិ៍សាត់ គ្រោង​រៀបចំ​កសាង​សារមន្ទីរ​មួយ ដើម្បី​ចង​ចាំ និង​ស្គាល់​ទីតាំង​ដែល​ខ្មែរ​ក្រហម​បាន​សម្លាប់​ខ្មែរ​កម្ពុជា​ក្រោម​នៅ​ ទីនោះ ។

រូបភាព​ពលរដ្ឋ​ក្រីក្រនៅកម្ពុជា - Pictures of poverty in Cambodia

smk2011 | 2:49 AM | 0 comments
27% of the 14 million population live below the poverty line. The government only plans to reduce the poverty rate by 1% per year only, therefore, some people have decided to leave their village to find work. Because of this, they are leading a homeless life. The following photos were taken by Mom Sophon of Radio Free Asia.

ប្រជាពលរដ្ឋ​កម្ពុជា ២៧% រស់​នៅ​ក្រោម​បន្ទាត់​ភាព​ក្រីក្រ ក្នុង​ចំណោម​ប្រជាពលរដ្ឋ​សរុប​ជាង ១៤​លាន​នាក់។

រដ្ឋាភិបាល​មាន​ផែនការ​សម្រាប់​ សហស្សវត្ស​កាត់​បន្ថយ​ភាព​ក្រីក្រ​ឲ្យ​បាន ១% ក្នុង​មួយ​ឆ្នាំ។ ពលរដ្ឋ​មួយ​ចំនួន​បាន​ធ្វើ​ចំណាក​ស្រុក​ដើម្បី​រក​ការងារ​ធ្វើ ហើយ​ពលរដ្ឋ​ខ្លះ​ទៀត​រស់​នៅ​ដោយ​គ្មាន​ទី​ពឹង។

រូបភាព​ដោយ វិទ្យុ​អាស៊ីសេរី/មុំ សុផុន


១៩-កញ្ញា-២០១១៖ ក្រុម​គ្រួសារ មាន​ម្ដាយ​និង​កូន​បី​នាក់ ចាំ​សុំ​ទាន​នៅ​របង​វត្ត​លង្កា រាជធានី​ភ្នំពេញ។

ប្រទេសថៃ​នឹងធ្វើឲ្យ​ទីផ្សារ​អង្ករ​ពិភពលោក​ស្គាល់អស្ថិរភាព​

smk2011 | 8:02 AM | 0 comments

រដ្ឋាភិបាល​ថៃ​នឹង​ស្នើ​ទិញអង្ករ​ពី​ ប្រជាកសិករ​ក្នុង​តម្លៃ​ពីរដង​លើសពី​តម្លៃ​ទីផ្សារ។​ វិធានការ​របស់​រដ្ឋាភិបាល​ថៃ​នេះ​នឹង​ធ្វើឲ្យ​ទីផ្សារ​អង្ករ​ពិភពលោក​ជួបនឹង ​​អស្ថិរភាព​ច្របូក​ច្របល់​ ហើយអាច​បណ្តាល​ឲ្យ​ហិបប្រាក់​រដ្ឋថៃ​ចំណាយ​​ អស់ប្រាក់​ប្រមាណ​២៥០​ពាន់លាន​បាត​ត្រូវជា​៦ពាន់លាន​អឺរ៉ូ។​

អ្នក​ស្លាប់​ដោយ​ទឹកជំនន់​នៅ​កម្ពុជា​ឡើង​ដល់​១៤៨នាក់

smk2011 | 7:58 AM | 0 comments

ផល​ប៉ះពាល់​ដោយ​ទឹក​ជំនន់​ក្នុង​ ឆ្នាំ២០១១​នេះ​មាន​ទំហំ​ធំជាង​កាល​ពី​ឆ្នាំ​២០០០។ ​នេះ​បើ​យោង​តាម​ការ​វាយ​តម្លៃ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ដែល​បាន​ប្រកាស​ឲ្យ​ដឹង​នៅ​ថ្ងៃ​សៅរ៍ ទី១ តុលា ឆ្នំា ២០១១ នេះ។ ​

Table Cell Table Cell
Table Cell Table Cell

សៀវភៅព្រះធម៌ជា PDFសម្រប់Dowload

Recent Postkkk

វិទ្យុខ្មែរនិងព័ត៌មានទូទាំងពិភពលោក

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. veasanakhmer - All Rights Reserved
Template Modify by Creating Website
Proudly powered by Blogger