(ភិក្ខុត្រូវការដោយ) សាច់ដែល មានឪជារស
ទុតិយភាគ (១០៦) គ្រានោះព្រះមានព្រះភាគគង់ក្នុងក្រុងរាជគ្រឹះសមគួរតាមព្រះអធ្យា ស្រ័យ ហើយ ទ្រង់យាងចេញទៅកាន់ចារិកក្រុងពារា- ណសី កាលទ្រង់យាង ទៅកាន់ ចារិក ដោយ លំដាប់ ក៏ បាន ដល់ទៅក្រុងពារាណសីនោះ ។ បាន ឮថា ព្រះដ៏មាន ព្រះភាគគង់នៅ ព្រៃ ឥសិបតមិគទាយវន ជិតក្រុង ពារាណសី នោះ ។គ្រានោះ ឯង ក្នុងក្រុងពារាណសីមានជ ២ នាក់ គឺឧបាសកឈ្មោះ សុប្បិយ ១ ឧបាសិកា ឈ្មោះ សុប្បិយា ១ ជាអ្នក មានសេចក្តីជ្រះថ្លា ជាអ្នកឲ្យទាន ជាអ្នកធ្វើការ បំរើសង្ឃ ។ លំដាប់នោះ សុប្បិយាជាឧបាសិកាបានទៅកាន់វត្ត ហើយដើរ ចូលទៅ គ្រប់វិហារ គ្រប់ទីបរិវេណ ហើយសួរភិក្ខុទាំងឡាយថា បពិត្រលោកម្ចាស់ មានលោកម្ចាស់អង្គណាឈឺខ្លះដែរ លោកម្ចាស់ អង្គណាត្រូវ ការឲ្យខ្ញុំករុណាយក របស់អ្វី មកប្រគេនដែរឬ ។ វេលានោះ ឯងភិក្ខុ ១ រូបបាន ផឹក ថ្នាំបញ្ចុះ ។ ភិក្ខុនោះក៏និយាយ និងសុប្បិយា ឧបាសិកា ដូច្នេះថា ម្នាលនាង អាត្មា ឆាន់ ថ្នាំបញ្ចុះ អាត្មាត្រូវ ការ ដោយ សាច់ដែលមានឱជារស ។








































