Powered by Blogger.
Home » » ពលរដ្ឋ​ខេត្ត​រតនៈគិរី​ព្រួយ​បារម្ភ​ពីការ​សាងសង់​ទំនប់​វារីអគ្គិសនី

ពលរដ្ឋ​ខេត្ត​រតនៈគិរី​ព្រួយ​បារម្ភ​ពីការ​សាងសង់​ទំនប់​វារីអគ្គិសនី

smk2011 | 4:12 AM | 0 comments

ប្រជា​ពលរដ្ឋ​នៅ​ក្នុង​ខេត្ត​រតនៈគិរី​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ​បាន​សម្តែង​នូវ​ការ​ព្រួយ​បារម្ភ​ចំពោះ​ការ​សាង​សង់​ទំនប់​វារី​អគ្គិសនី​របស់​​រដ្ឋា​ភិបាល​កម្ពុជា​នៅ​តំបន់​ដែល​ពួក​គេ​កំពុង​រស់​នៅ។ព្រហស្បតិ៍ 19 ឩសភា 2011 12:33 PM

ទំនប់វារីអគ្គិសនីមួយក្នុងប្រទេសវៀតណាម
ការ​ព្រួយ​បារម្ភ​នេះ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ពិធី​​ខួប​ទន្លេបី​ ស្ថិត​ក្នុង​ឃុំ​ប៉ុង ស្រុក​វ៉ឺនសៃ ខេត្ត​រតនៈគិរី ដោយ​មាន​ការ​ចូល​រួម​ពី​ប្រជាពល​រដ្ឋ មន្រ្តី​មូល​ដ្ឋាន និង​អង្គការ​សង្គម​ស៊ីវិល​ប្រមាណ​២៥០​នាក់។ ប្រជា​ពល​រដ្ឋ​បាន​លើក​ឡើង​ពីបទ​ពិសោធន៍​ និង​ផល​លំបាក​ដែល​កើត​ចេញ​ពី​គម្រោង​នៃ​ការ​សាង​សង់​ទំនប់​វារី​អគ្គិសនី​នៅ​តំបន់​នេះ ដើម្បី​ឲ្យ​មន្រ្តី​រដ្ឋា​ភិបាល​ជួយ​ដោះ​ស្រាយ។

លោក មៀច មាន អ្នក​សម្រប​សម្រួល​អង្គការ​រក្សា​ការពារ​​ទន្លេ​សេសាន ស្រែក​ពក និង​ទន្លេ​សេកុង​បាន​ថ្លែង​ថា ការ​លើក​ឡើង​របស់​ប្រជា​ពល​រដ្ឋ​ទាំង​នេះ គឺ​មិន​មែន​ជា​ការ​ប្រឆាំង​រដ្ឋា​ភិបាល​មិន​ឲ្យ​សាងសង់​​ទំនប់​វារីអគ្គិសនី​នោះ​ទេ គឺ​គ្រាន់​តែ​ស្នើ​ឲ្យ​ការ​សាងសង់​នោះ​ស្ថិត​នៅ​ក្នុង​ទំហំតូច ហើយ​បើ​មាន​ជម្រើស គួរ​តែ​រក​វិធី​​អភិវឌ្ឍន៍​ផ្សេង​ទៀត ដើម្បី​ចៀស​វាង​ការ​បំពុល​បរិស្ថាន​ធ្វើ​ឲ្យ​ប៉ះអាល់​ដល់​ការ​រស់​នៅ​របស់​​ប្រជាពល​រដ្ឋ។
គួរ​បញ្ជាក់​ថា កាល​ពី​ចុង​ខែ​មេសា​កន្លង​ទៅ រដ្ឋា​ភិបាល​កម្ពុជា​បាន​ចុះ​ហត្ថលេខា​​ជាមួយ​រដ្ឋា​ភិបាល​វៀតណាម​ ដើម្បី​បើក​ផ្លូវ​ឲ្យ​មាន​ការ​សាង​សង់​ទំនប់​វារី​អគ្គិសនី​នៅ​តាម​បណ្តោយ​ទន្លេ​សេសាន​ ដែល​គេ​ដឹង​ថា មាន​ការ​ចូល​រួម​វិនិយោគ​ពី​​ក្រុម​ហ៊ុន​កម្ពុជា និង​វៀតណាម​ ដោយ​គ្រោង​នឹង​ចំណាង​ទឹក​ប្រាក់​ប្រមាណ​៧០០​លាន​ដុល្លារ​៕
Share this article :

0 comments:

Post a Comment

Table Cell Table Cell
Table Cell Table Cell

សៀវភៅព្រះធម៌ជា PDFសម្រប់Dowload

Recent Postkkk

វិទ្យុខ្មែរនិងព័ត៌មានទូទាំងពិភពលោក

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. veasanakhmer - All Rights Reserved
Template Modify by Creating Website
Proudly powered by Blogger