អំ ណរបុណ្យប្រពៃណីសែនដូនតាឆ្នាំ ២០១១ របស់ជនរួមជាតិខ្មែរ កាលពីថ្ងៃទី ២៣ដល់ថ្ងៃទី២៥កញ្ញា ឆ្នាំ២០១១ សមមិត្តត្រឹនទ្រីយុង សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាគណៈកម្មាធិការបក្សខេត្ត ប្រធានគណៈប្រតិភូតំណាងរដ្ឋសភានីតិកាលទី ១៣ អង្គភាពខេត្តត្រាវិញ បានអញ្ជើញទៅសួរសុខទុក្ខ និងប្រគេនទេយ្យទានដល់ព្រះសង្ឃតាមបណ្តាវត្តខ្មែរ... ជូនអំណោយដល់បណ្តាគ្រួសារស្ថិតក្នុងក្របខ័ណ្ឌគោលនយោបាយ អ្នកម្តាយវៀតណាមវិរភាព បណ្តាកម្មាភិបាលស្នូលដែលជាជនជាតិខ្មែរក្នុងខេត្ត។ លេខាគណៈកម្មាធិការបក្សខេត្ត ត្រឹនទ្រីយុង សួរសុខទុក្ខព្រះតេជគុណ ថាច់អន ចៅអធិការវត្ត តាឌីវ (ស្រុកកូវកែ)។ លេខាគណៈកម្មាធិការបក្សខេត្ត ត្រឹនទ្រីយុង សួរសុខទុក្ខព្រះតេជគុណ ថាច់សុខសាន្ត ចៅអធិការវត្ត អង្គ (ទីក្រុងត្រាវិញ)។ |
ក្នុង ដំណើរការអញ្ជើញទៅសួរសុខទុក្ខពោរពេញទៅដោយអត្ថន័យនេះ នៅថ្ងៃទី ២៣កញ្ញា ឆ្នាំ២០១១ លេខាគណៈកម្មាធិការបក្សខេត្ត ត្រឹនទ្រីយុង អញ្ជើញទៅសួរសុខទុក្ខគ្រួសារអ្នកម្តាយវៀតណាមវិរភាព ថាច់ធីថាយ នៅឃុំថុងហ្វា, គ្រួសារវិរនារី ង្វៀនធីអ៊ុក នៅឃុំតាមង៉ាយ, សួរសុខទុក្ខព្រះតេជគុណ ថាច់អង តំណាងមេគណខេត្ត ចៅអធិការវត្តតាឌីវ ស្រុកកូវកែ។ ក៏នៅក្នុងថ្ងៃនេះដែរ នៅស្រុកទីវកឹន សមមិត្តលេខាគណៈកម្មាធិបក្សខេត្ត បានអញ្ជើញទៅសួរសុខទុក្ខគ្រួសារអ្នកម្តាយវៀតណាមវិរភាព ស៊ើនធីថៅ និង គ្រួសារថាច់ថាញ់ក្វាង ប្រធានក្រុមប្រឹក្សាប្រជាជនស្រុកដែលនៅឃុំឡុងធើយផងដែរ។ បន្ទាប់ពីនោះ នៅថ្ងៃទី២៥កញ្ញា ឆ្នាំ២០១១ សមមិត្តត្រឹនទ្រីយុង បានអញ្ជើញទៅសួរសុខទុក្ខអ្នកម្តាយវៀតណាមវិរភាព គឹមធីហូ នៅឃុំតឹនស៊ើន, អ្នកម្តាយវៀតណាមវិរភាព គៀនធីហន នៅឃុំដូនស្វឹន, សួរសុខទុក្ខព្រះតេជគុណ យ៉ីបតឺយ ប្រធានសមាគមសាមគ្គីព្រះសង្ឃស្នេហាជាតិខេត្តត្រាវិញ ព្រះចៅអធិការវត្តប៉ាយាម (ស្រុកថ្កូវ), សួរសុខទុក្ខអ្នកម្តាយវៀតណាមវិរភាព ថាច់ធីស្វៀន នៅឃុំម៉ីចាញ់ (ស្រុកចូវថាញ់), សួរសុខទុក្ខព្រះតេជគុណ ស៊ើនប៉ៀន ព្រះចៅអធិការវត្តថ្មទល់, សួរសុខទុក្ខព្រះតេជគុណ ស៊ើនតើន ព្រះចៅអធិការវត្តចម្ការ និង ព្រះតេជគុណ ថាច់សុខសាន្ត ប្រធានគណៈពុទ្ធសាសនាខេត្តត្រាវិញ ព្រះចៅអធិការវត្តអង្គ (នៅទីក្រុងត្រាវិញ)។ នៅទីកន្លែងដែលបានអញ្ជើញទៅសួរសុខទុក្ខនោះ សមមិត្តលេខា ត្រឹនទ្រីយុង មានក្តីរីករាយដោយបានសួរសុខទុក្ខដល់អ្នកម្តាយវៀតណាមវិរភាព ព្រះសង្ឃ គណៈអារាមភិបាលវត្ត ពុទ្ធបរិស័ទបណ្តាវត្តនិងបណ្តាសមាជិកក្នុងគ្រួសារផងដែរ។ សមមិត្តបានប្រសិទ្ធពរដល់ព្រះសង្ឃ និង ពុទ្ធបរិស័ទទាំងអស់អំណរបុណ្យសែនដូនតាឆ្នាំ២០១១ ពោរពេញទៅដោយក្តីសប្បាយរីករាយ ប្រិតសំចៃ និងប្រកបដោយសុភមង្គល។ ជាពិសេស នៅតាមបណ្តាវត្ត លេខាគណៈកម្មាធិការបក្សខេត្ត បានសំដែងនូវក្តីសង្ឃឹមចំពោះព្រះសង្ឃបន្តការអនុវត្តល្អចំពោះ ពុទ្ធធម្មនុញ្ញរបស់សមាគម ពុទ្ធសាសនាវៀតណាម នោះគឺ៖ ព្រះពុទ្ធសាសនា ជនជាតិ និងលទ្ធិសង្គមនិយម។ ឆ្លងតាមរយៈនោះ រួមចំណែកជាមួយរដ្ឋអំណាចគ្រប់ជាន់ថ្នាក់កសាងមាតុភូមិ ប្រទេសជាតិមួយថ្ងៃកាន់តែសម្បូណ៌រុងរឿង។ ឈានដល់ទិសដៅ “ប្រជាសម្បូណ៌រុងរឿង ប្រទេសមាំពូកែ សង្គមប្រជាធិបតេយ្យ សមភាព និងអារ្យធម៌”៕news TraVinh province |
Home »
» លេខាគណៈកម្មាធិការបក្សខេត្ត ត្រឹនទ្រីយុង ជូនពរបុណ្យសែនដូនតានៅបណ្តាស្រុក ទីក្រុង។(ពត៌មានពីកម្ពុជាក្រោម)
លេខាគណៈកម្មាធិការបក្សខេត្ត ត្រឹនទ្រីយុង ជូនពរបុណ្យសែនដូនតានៅបណ្តាស្រុក ទីក្រុង។(ពត៌មានពីកម្ពុជាក្រោម)
smk2011 | 6:15 PM | 0
comments
Related posts:
If you enjoyed this article just click here, or subscribe to receive more great content just like it.
Subscribe to:
Post Comments (Atom)
Table Cell | Table Cell |
Table Cell | Table Cell |
0 comments:
Post a Comment