មន្ត្រីសាលាក្រុងភ្នំពេញមិនអនុញ្ញាត ឲ្យក្រុមគ្រូបង្រៀនរបស់លោករ៉ុងឈុនប្រមាណ៣៥០ នាក់ ដើរហែក្បួនតាមផ្លូវនៅថ្ងៃទិវាគ្រូបង្រៀនពិភពលោក ថ្ងៃ៥តុលាខាងមុខឡើយ។ ក៏ប៉ុន្តែតាមកិច្ចប្រជុំនៅព្រឹកថ្ងៃទី៣០កញ្ញានេះ អាជ្ញាធរបានសម្រេចឲ្យក្រុមគ្រូបង្រៀនជួបជុំប្រារព្ធទិវាគ្រូបង្រៀន នៅសួនសេរីភាព។ អាជ្ញាធរក៏បានអនុញ្ញាតឲ្យមានតំណាងគ្រូបង្រៀន ១៥ នាក់យកញត្តិទៅដាក់នៅក្រសួងអប់រំ រដ្ឋសភានិងខុទ្ទកាល័យនាយករដ្ឋមន្ត្រី។
ការមិនអនុញ្ញាតឲ្យក្រុមគ្រូបង្រៀនរបស់លោករ៉ុងឈុន ដើរដង្ហែក្បួនតាមដងផ្លូវដែលមានគ្រូបង្រៀនចូលរួម ៣៥០ នាក់ ដោយសារតែអាជ្ញាធរអះអាងថា កុំឲ្យប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈនិងខ្លាចប៉ះពាល់សន្តិភាពសង្គម។
ក៏ប៉ុន្តែលោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានចាត់ទុកថា អាជ្ញាធរក្រុងភ្នំពេញ មិនបានគោរពតាមច្បាប់ស្តីពីបាតុកម្ម ដែលកំណត់ថា គ្រាន់តែជូនដំណឹង គឺអាចធ្វើការជួបជុំ និងហែក្បួនបានហើយ។
តាមលោក រ៉ុង ឈុន ការប្រមូលផ្តុំនិងការដើរដង្ហែក្បួននៅកម្ពុជា សព្វថ្ងៃលែងមានទៀតហើយ។ ម្យ៉ាងទៀត សេរីភាពបញ្ចេញមតិនៅកម្ពុជាបានធ្លាក់ដល់ចំណុចសូន្យ។
យ៉ាងណាក៏ដោយ សម្រាប់ថ្ងៃទី៥តុលាខាងមុខ លោករ៉ុងឈុន នឹងប្រមូលផ្តុំគ្រូបង្រៀន នៅសួនប្រជាធិបតេយ្យដើម្បីប្រារព្ធទិវាគ្រូបង្រៀនពិភពលោក។ ចំពោះការដើរហែក្បួនដោយមានគ្រូបង្រៀនទ្រង់ទ្រាយធំ ឬយ៉ាងណា? មិនទាន់ត្រូវបានលោករ៉ុង ឈុន បញ្ជាក់នៅឡើយទេ។
យ៉ាងណាក៏ដោយសម្រាប់ទិវាគ្រូបង្រៀនថ្ងៃទី៥តុលានៅឆ្នាំនេះ សមាគមគ្រូបង្រៀនគ្រោងនឹងដាក់ញត្តិ ទៅកាន់ខុទ្ទកាល័យនាយករដ្ឋមន្ត្រី រដ្ឋសភា និងក្រសួងអប់រំ ដើម្បីឲ្យរដ្ឋាភិបាលលើកកម្ពស់គុណភាពអប់រំនៅកម្ពុជា តម្លើងប្រាក់បៀវត្សរ៍គ្រូបង្រៀន និងមន្ត្រីរាជការឲ្យបាន១លានរៀល ស្មើប្រហែល ២៥០ ដុល្លារ និងបញ្ឈប់ការរើសអើងសមាគមគ្រូបង្រៀនជាដើម។
គុណភាពអប់រំ ក៏ត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុនសែន លើកឡើងនៅក្នុងសារលិខិត ចូលរួមក្នុងថ្ងៃបើកបវេសនកាល ថ្ងៃទី១តុលាផងដែរ។ តាមលោកនាយករដ្ឋមន្ត្រី គុណភាពអប់រំ ត្រូវតែបន្តដោះស្រាយបន្ទាន់ដោយធានាឲ្យមានតុល្យភាពរវាងការពង្រឹង គុណភាពអប់រំ និងការពង្រីកបរិមាណអប់រំ។
សម្រាប់ទិវាគ្រូបង្រៀនថ្ងៃទី៥តុលា ក៏ត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុនសែន លើកឡើងផងដែរ។ តែលោកនាយករដ្ឋមន្ត្រី គ្រាន់តែឧទ្ទិសឲ្យទិវាគ្រូបង្រៀនថ្ងៃ៥តុលា ក្លាយទៅជាទិវាដឹងគុណគ្រូ ដែលស្ថិតនៅជាអមតៈក្នុងបេះដូងរបស់សិស្សគ្រប់វ័យ គ្រប់ជំនាន់ និងគ្រប់សម័យកាលតរៀងទៅ៕

0 comments:
Post a Comment