ថ្ងៃនេះ ទី ៣០ ខែកញ្ញា ពីទីក្រុងញីវយ៉ក សហរដ្ឋអាមេរិក អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Right Watch បានចេញសេចក្ដីថ្លែងការណ៍មួយជុំវិញរដ្ឋាភិបាល បក្សកុម្មុយនិស្តវៀតណាម «ធ្វើការបង្ក្រាបនិងជិះជាន់លើសេរីភាពសាសនា» នៅ វៀតណាម ។ សេចក្តីថ្លែងការណ៍នេះ អង្គការឃ្លាំមើលសិទ្ធិមនុស្សបានប្រកាស ជម្រុញឲ្យអាជ្ញាធរវៀតណាមដោះលែងជាបន្ទាន់នូវមនុស្សទាំង ១៥ នាក់ដែលត្រួវ ចាប់ខ្លួនព្រោះពួកគេបានបញ្ចេញទស្សនៈ អំពីជំនឿរបស់ខ្លួននិងជម្រុញឲ្យបញ្ឈប់ជា បន្ទាន់នូវការបង្ក្រាបទៅលើក្រុមអ្នកផ្សព្វផ្សាយសាសនានៅក្នុងប្រទេសវៀតណាម ។
ធរវៀតណាមចាប់ខ្លួនចាប់តាំងពីខែកក្កដា សីហា កញ្ញា ឆ្នាំ ២០១១ ។
រូបថតពីឆ្វេទៅស្តាំ ៖Tran Vu Anh Binh, Ta Phong Tan, Tran Minh Nhat,
Thai Van Dung, Ho Van Oanh, Nguyen Van Duyet, Nguyen Xuan Anh,
Nong Hung Anh, Le Van Son, Chu Manh Son, Tran Huu Duc, Dau Van
Duong, Ho Duc Hoa, Dang Xuan Dieu and Nguyen Van Oai.
រូបថត ៖ HRW
យោងតាម សេចក្តីថ្លែងការណ៍នេះបានឲ្យដឹងថា អាជ្ញាធរវៀតណាមបានបង្កើនការចាប់ ខ្លួនអ្នកផ្សព្វផ្សាយសាសនា និងអ្នកប្រជាធិតបតេយ្យចាប់ពីថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០១១ ចាប់តាំងពីអ្នកផ្សព្វផ្សាយសាសនាយ៉េស៊ូ ៣ នាក់ត្រូវបានចាប់ខ្លួននៅព្រលាន យន្តហោះ តឹង ស៊ើង ញឹក នាទីក្រុងព្រៃនគរ ខណៈដែលពួកគេបានវិលត្រឡប់មកពីបរ ទេសវិញ ។ ក្នុងកំលុងពេល ៧ សប្តាហ៍ក្រោយមក អាជ្ញាធរបានចាប់ខ្លួនអ្នកផ្សាយ សាសនាចំនួន ១២ នាក់ថែមទៀត ។ រហូតមកដល់ពេលនេះ មានមនុស្សចំនួន ១០ នាក់ត្រូវបានអាជ្ញាធរវៀតណាមចោទប្រកាន់ថា បានល្មើសនឹងមាត្រាទី ៧៩ នៃច្បាប់ ព្រហ្មទណ្ឌដែលជាបទ «មានគម្រោងផ្តួលរំលំរដ្ឋាភិបាល»ហើយត្រូវទទួលទោសជាប់ ពន្ធនាគារពី ៥ ដល់ ១៥ ឆ្នាំ សម្រាប់អ្នករួមដៃ និង ១២ ឆ្នាំ ដល់ជាប់គុកអស់មួយជីវិត ឬ ប្រហារជីវិតសម្រាប់អ្នកដែលអាជ្ញាធរវៀតណាមចាត់ទុកថាជា «មេខ្លោង» ឬ ជាអ្នក មានសកម្មភាព «បង្កគ្រោះថ្នាក់យ៉ាងខ្លាំង»ដល់បក្សកុម្មុយនិស្តវៀតណាម ។
លោក Phil Robertson នាយកអង្គការឃ្លាំមើលសិទ្ធិមនុស្សប្រចាំតំបន់អាស៊ីបានមាន ប្រសាសន៍ថា៖ «ករណីចាប់ខ្លួនថ្មីៗបំផុតនេះ វាជាការសម្ដែងឲ្យឃើញនូវអរិភាពរបស់ រដ្ឋាភិបាលវៀតណាមចំពោះអ្នកដែលចង់ បានសេរីភាពក្នុងការប្រតិបត្តិសាសនាដែល មិនឋិតនៅក្រោមបង្គាប់បញ្ជាពីរដាភិបាល» ។
លោក Phil Robertson បានមានប្រសាសន៍បន្តទៀតថា៖ «សកម្មភាពរបស់រដ្ឋាភិបាល វៀតណាមចំពោះ អ្នកចលនាសេរីភាពសាសនាដោយសន្តិវិធីនោះ គឺជាការកត់សម្គាល់ មួយយ៉ាងច្បាស់បង្ហាញឲ្យឃើញពីស្ថាន ភាពនៃការរំលោភសិទ្ធិមនុស្សកាន់ធ្ងន់ធ្ងរនៅ ក្នុងប្រទេសវៀតណាម » ។
ទាក់ទងនឹងសេរីភាពក្នុងការដើរហើរនៅក្នុងប្រទេសវៀតណាម លោក Phil Robertson បានបញ្ជាក់ថា៖ «សេរីភាពក្នុងការដើរហើរគឺជាសិទ្ធិជាមូលដ្ឋានរបស់មនុស្សត្រូវបាន ចែងនៅក្នុងរដ្ឋធម្មនុញ្ញា នៃប្រទេសវៀតណាមនិងត្រូវបានការពារដោយកតិកាសញ្ញា អន្តរជាតិស្តីអំពីសិទ្ធិមនុស្សដែលវៀតណាមក៏បានចុះហត្ថលេខាគាំទ្រផងដែរ »។
លោក Phil Robertson បានបន្ថែមទៀតថា៖ «ការដែលរដ្ឋាភបាលវៀតណាមរាំងខ្ទប់ មិនឲ្យក្រុមមេដឹក នាំសាសនាយ៉េស៊ូចេញទៅក្រៅប្រទេសដើម្បីចូលរួមពិធីបុណ្យ សាសនានោះ ជាការឆ្លុះបញ្ចាំងឲ្យឃើញថា ច្បាប់នៅក្នុងប្រទេសវៀតណាមត្រូវបាន គេមើលងាយដល់កម្រិតទាបបំផុត »។
នៅក្នុងសេចក្តីថ្លែងការនេះ អង្គការឃ្លាំមើលសិទ្ធិមនុស្សបានរំឮកដល់ឈ្មោះដែលត្រូវ បានអាជ្ញាធរបក្សកុម្មុយ និស្តវៀតណាមចាប់ខ្លួនរួមមាន លោក គូ វី ហា វៅ (Cù Huy Hà Vũ) មេធាវីសិទ្ធិមនុស្ស លោក ង្វៀង វ៉ាំង ឡៀ (Nguyễn Văn Lía) អ្នកចលនាសាសនា ហ្វាហាវ (Hòa Hảo) លោក ង្វៀង វ៉ាំង ហាយ (Nguyễn Văn Hải) អ្នកសរសេរប្លក់នៅវៀត ណាម ព្រមទាំងអ្នកដឹកនាំសាសនានិងអ្នកប្រជាធិបតេយ្យជាច្រើនរូបទៀត ។
ក្នុងរបាយការណ៍ដែលបានចេញផ្សាយថ្មីៗស្តីអំពីសេរីភាពសាសនានៅវៀតណាម ក្រសួងការបរទេសសហ រដ្ឋអាមេរិកបានបញ្ជាក់ថា «នៅតែបន្តមានការរំលោភសិទ្ធិ សាសនានៅក្នុងប្រទេសវៀតណាម » និងបានបន្ថែម ថា មិនមានការផ្លាស់ប្តូរអំពី កម្រិតនៃការគោរពសាសនាពីរដ្ឋាភិបាលវៀតណាមក្នុងកំលុងពេលនៃការវាយតម្លៃ ទៅលើរបាយការណ៍នេះ » ។
ចុងបញ្ចប់នៃសេចក្តីថ្លែងការរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស លោក Phil Robertson បានផ្តល់អនុសាសន៍ ដល់រដ្ឋាភិបាលសហរដ្ឋអាមេរិកនិងវៀតណាមថា៖ «រដ្ឋការក្រុង Washington ត្រូវតែទទួលស្គាល់ជាសារ ធារណៈថា រដ្ឋាភិបាលវៀតណាមបង្ក្រាបយ៉ាង ចាស់ដៃទៅលើអ្នកបញ្ចេញយោបល់ខ្វែងគំនិតអំពីសាសនា និងដាក់សម្ពាធទៅរដ្ឋាភិ បាលវៀតណាមឲ្យដោះលែងដល់អ្នកទាំងឡាយដែលកំពុងជាប់នៅក្នុងគុក ដោយ ពួកគេបានបញ្ចេញសំឡេងតាមផ្លូវចិត្តរបស់ខ្លួនដែលមិនមែនជាមាគ៌ារបស់បក្ស [កុម្មុយ និស្តវៀតណាម] ។ រដ្ឋាភិបាលវៀតណាមត្រូវតែទទួលស្គាល់ថា សេរីភាពសាសនាមិន មែនមានន័យថា សេរីភាពត្រឹមតែប្រតិបត្តិ តាមវិធីអ្វីដែលរដ្ឋាភិបាលបានអនុញ្ញាតនោះ ឡើយ» ។
ទាក់ទងនឹងសេរីភាពសាសនានៅវៀតណាមនេះដែរ ពលរដ្ឋខ្មែរក្រោមនៅកម្ពុជាក្រោម ជាអ្នកគោរពប្រតិបត្តិតាមព្រះពុទ្ធសាសនាថេរវាទ ត្រូវបានអាជ្ញាធរវៀតណាមរឹតបន្តឹង សេរីភាពក្នុងការប្រតិបត្តិសាសនាផងដែរ ។ ការរឹតបន្តឹងនេះ ត្រូវបានគេដឹងថា អាជ្ញាធរ វៀតណាមមិនអនុញ្ញាតឲ្យព្រះសង្ឃខ្មែរក្រោម នៅកម្ពុជាក្រោមបង្កើតសមាគមព្រះពុទ្ធ សាសនាខ្មែរក្រោមឯករាជ្យរបស់ខ្លួនមួយ ដែលមិនឋិតនៅក្រោមបញ្ជារបស់សមាគម ព្រះពុទ្ធ សាសនាមហាយានរបស់ជនជាតិយួននិងបក្សកុម្មុយនិស្តវៀតណាមឡើយ ។ ក្រៅពីនេះ ពុទ្ធបរិស័ទខ្មែរក្រោម មិនមានសិទ្ធិបោះឆ្នោតក្នុងការលើកឬតែងតាំងព្រះមេ គណខេត្តតាមជំនឿរបស់ពួកគេទេ ហើយអាជ្ញាធរបែរជាតែងតាំងព្រះមេគណខេត្តផ្ទុយពី បំណងរបស់ពលរដ្ឋខ្មែរក្រោមទៅវិញ ៕
ព្រះសង្ឃទាំង ៥ អង្គ គឺ គឹម មឿន , យ័ញ តូន ,លី សឿង , លី វ៉ាង និង ថាច់ ថឿង លោក Phil Robertson នាយកអង្គការឃ្លាំមើលសិទ្ធិមនុស្សប្រចាំតំបន់អាស៊ីបានមាន ប្រសាសន៍ថា៖ «ករណីចាប់ខ្លួនថ្មីៗបំផុតនេះ វាជាការសម្ដែងឲ្យឃើញនូវអរិភាពរបស់ រដ្ឋាភិបាលវៀតណាមចំពោះអ្នកដែលចង់ បានសេរីភាពក្នុងការប្រតិបត្តិសាសនាដែល មិនឋិតនៅក្រោមបង្គាប់បញ្ជាពីរដាភិបាល» ។
លោក Phil Robertson បានមានប្រសាសន៍បន្តទៀតថា៖ «សកម្មភាពរបស់រដ្ឋាភិបាល វៀតណាមចំពោះ អ្នកចលនាសេរីភាពសាសនាដោយសន្តិវិធីនោះ គឺជាការកត់សម្គាល់ មួយយ៉ាងច្បាស់បង្ហាញឲ្យឃើញពីស្ថាន ភាពនៃការរំលោភសិទ្ធិមនុស្សកាន់ធ្ងន់ធ្ងរនៅ ក្នុងប្រទេសវៀតណាម » ។
ទាក់ទងនឹងសេរីភាពក្នុងការដើរហើរនៅក្នុងប្រទេសវៀតណាម លោក Phil Robertson បានបញ្ជាក់ថា៖ «សេរីភាពក្នុងការដើរហើរគឺជាសិទ្ធិជាមូលដ្ឋានរបស់មនុស្សត្រូវបាន ចែងនៅក្នុងរដ្ឋធម្មនុញ្ញា នៃប្រទេសវៀតណាមនិងត្រូវបានការពារដោយកតិកាសញ្ញា អន្តរជាតិស្តីអំពីសិទ្ធិមនុស្សដែលវៀតណាមក៏បានចុះហត្ថលេខាគាំទ្រផងដែរ »។
លោក Phil Robertson បានបន្ថែមទៀតថា៖ «ការដែលរដ្ឋាភបាលវៀតណាមរាំងខ្ទប់ មិនឲ្យក្រុមមេដឹក នាំសាសនាយ៉េស៊ូចេញទៅក្រៅប្រទេសដើម្បីចូលរួមពិធីបុណ្យ សាសនានោះ ជាការឆ្លុះបញ្ចាំងឲ្យឃើញថា ច្បាប់នៅក្នុងប្រទេសវៀតណាមត្រូវបាន គេមើលងាយដល់កម្រិតទាបបំផុត »។
នៅក្នុងសេចក្តីថ្លែងការនេះ អង្គការឃ្លាំមើលសិទ្ធិមនុស្សបានរំឮកដល់ឈ្មោះដែលត្រូវ បានអាជ្ញាធរបក្សកុម្មុយ និស្តវៀតណាមចាប់ខ្លួនរួមមាន លោក គូ វី ហា វៅ (Cù Huy Hà Vũ) មេធាវីសិទ្ធិមនុស្ស លោក ង្វៀង វ៉ាំង ឡៀ (Nguyễn Văn Lía) អ្នកចលនាសាសនា ហ្វាហាវ (Hòa Hảo) លោក ង្វៀង វ៉ាំង ហាយ (Nguyễn Văn Hải) អ្នកសរសេរប្លក់នៅវៀត ណាម ព្រមទាំងអ្នកដឹកនាំសាសនានិងអ្នកប្រជាធិបតេយ្យជាច្រើនរូបទៀត ។
ក្នុងរបាយការណ៍ដែលបានចេញផ្សាយថ្មីៗស្តីអំពីសេរីភាពសាសនានៅវៀតណាម ក្រសួងការបរទេសសហ រដ្ឋអាមេរិកបានបញ្ជាក់ថា «នៅតែបន្តមានការរំលោភសិទ្ធិ សាសនានៅក្នុងប្រទេសវៀតណាម » និងបានបន្ថែម ថា មិនមានការផ្លាស់ប្តូរអំពី កម្រិតនៃការគោរពសាសនាពីរដ្ឋាភិបាលវៀតណាមក្នុងកំលុងពេលនៃការវាយតម្លៃ ទៅលើរបាយការណ៍នេះ » ។
ចុងបញ្ចប់នៃសេចក្តីថ្លែងការរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស លោក Phil Robertson បានផ្តល់អនុសាសន៍ ដល់រដ្ឋាភិបាលសហរដ្ឋអាមេរិកនិងវៀតណាមថា៖ «រដ្ឋការក្រុង Washington ត្រូវតែទទួលស្គាល់ជាសារ ធារណៈថា រដ្ឋាភិបាលវៀតណាមបង្ក្រាបយ៉ាង ចាស់ដៃទៅលើអ្នកបញ្ចេញយោបល់ខ្វែងគំនិតអំពីសាសនា និងដាក់សម្ពាធទៅរដ្ឋាភិ បាលវៀតណាមឲ្យដោះលែងដល់អ្នកទាំងឡាយដែលកំពុងជាប់នៅក្នុងគុក ដោយ ពួកគេបានបញ្ចេញសំឡេងតាមផ្លូវចិត្តរបស់ខ្លួនដែលមិនមែនជាមាគ៌ារបស់បក្ស [កុម្មុយ និស្តវៀតណាម] ។ រដ្ឋាភិបាលវៀតណាមត្រូវតែទទួលស្គាល់ថា សេរីភាពសាសនាមិន មែនមានន័យថា សេរីភាពត្រឹមតែប្រតិបត្តិ តាមវិធីអ្វីដែលរដ្ឋាភិបាលបានអនុញ្ញាតនោះ ឡើយ» ។
ទាក់ទងនឹងសេរីភាពសាសនានៅវៀតណាមនេះដែរ ពលរដ្ឋខ្មែរក្រោមនៅកម្ពុជាក្រោម ជាអ្នកគោរពប្រតិបត្តិតាមព្រះពុទ្ធសាសនាថេរវាទ ត្រូវបានអាជ្ញាធរវៀតណាមរឹតបន្តឹង សេរីភាពក្នុងការប្រតិបត្តិសាសនាផងដែរ ។ ការរឹតបន្តឹងនេះ ត្រូវបានគេដឹងថា អាជ្ញាធរ វៀតណាមមិនអនុញ្ញាតឲ្យព្រះសង្ឃខ្មែរក្រោម នៅកម្ពុជាក្រោមបង្កើតសមាគមព្រះពុទ្ធ សាសនាខ្មែរក្រោមឯករាជ្យរបស់ខ្លួនមួយ ដែលមិនឋិតនៅក្រោមបញ្ជារបស់សមាគម ព្រះពុទ្ធ សាសនាមហាយានរបស់ជនជាតិយួននិងបក្សកុម្មុយនិស្តវៀតណាមឡើយ ។ ក្រៅពីនេះ ពុទ្ធបរិស័ទខ្មែរក្រោម មិនមានសិទ្ធិបោះឆ្នោតក្នុងការលើកឬតែងតាំងព្រះមេ គណខេត្តតាមជំនឿរបស់ពួកគេទេ ហើយអាជ្ញាធរបែរជាតែងតាំងព្រះមេគណខេត្តផ្ទុយពី បំណងរបស់ពលរដ្ឋខ្មែរក្រោមទៅវិញ ៕
នៅក្នុងតុលាការប្រជាជនបក្សកុម្មុយនិស្តវៀតណាមកាលពីថ្ងៃទី ១០ ខែឧសភា ឆ្នាំ
២០០៧ ក្រោយពីសមណសិស្សសាលាបាលីខេត្តឃ្លាំងប្រមាណជាង ២០០ អង្គធ្វើ
បាតុកម្មដោយសន្តិវិធីនៅមុខការិយាល័យនគរបាលវៀតណាមនៅទីរួមខេត្តឃ្លាំង
កាលពីថ្ងៃទី ០៨ ខែកុម្ភៈ ឆ្នាំ ២០០៧ ដើម្បីទាមទារឲ្យអាជ្ញាធរវៀតណាមគោរពសិទ្ធិ
ខ្មែរក្រោម ។ បច្ចុប្បន្ន អតីតព្រះសង្ឃទាំង ៥ អង្គនេះ កំពុងរស់នៅក្នុងប្រទេសទី ៣ ។
0 comments:
Post a Comment