Powered by Blogger.
Home » » មនុស្ស​ស្លាប់​ដោយសារ​ទឹក​ជំនន់​កើន​ដល់​ជាង​១០០​នាក់

មនុស្ស​ស្លាប់​ដោយសារ​ទឹក​ជំនន់​កើន​ដល់​ជាង​១០០​នាក់

smk2011 | 3:20 AM | 0 comments
មន្ត្រី​ជាន់​ខ្ពស់​នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ បាន​បញ្ជាក់​នៅ​ថ្ងៃ​ទី​៣០ ខែ​កញ្ញា ថា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ត្រៀម​អង្ករ​ចំនួន​ជាង ១.៦០០​តោន សម្រាប់​សង្គ្រោះ​បន្ទាន់​ចែក​ជូន​ប្រជាពលរដ្ឋ​ច្រើន​ពាន់​គ្រួសារ នៅ​ខេត្ត​ចំនួន ១៥ ដែល​បាន​លិច​ទឹក​ជំនន់។

២៩-កញ្ញា-២០១១៖ ទឹក​ជំនន់​ហូរ​លិច​ផ្លូវ​ក្នុង​ស្រុក​ខ្សាច់កណ្ដាល ខេត្ត​កណ្ដាល។
មក​ដល់​ពេល​នេះ​មនុស្ស​ស្លាប់​ដោយសារ​ទឹក​ជំនន់​បាន​កើន​ដល់​ចំនួន​ជាង ១០០​នាក់​ហើយ និង​មាន​ដី​ស្រែ​ជាង ២​សែន​ហិកតារ កំពុង​តែ​លិច​ទឹក​ជំនន់​នៅ​ក្នុង​ខេត្ត​ចំនួន ១៥។
ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​គ្រោះ​មហន្តរាយ​នៃ​កាកបាទ​ក្រហម​កម្ពុជា លោក អ៊ុយ សំអាត និង​ទីប្រឹក្សា​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ បាន​មាន​ប្រសាសន៍​ថា កាកបាទ​ក្រហម​កម្ពុជា បាន​ចែក​អំណោយ​សង្គ្រោះ​បន្ទាន់​រយៈពេល ៣​ថ្ងៃ​ជាប់ៗ​គ្នា​កន្លង​មក​នេះ ជូន​ប្រជាពលរដ្ឋ​ខេត្ត​កំពង់ធំ ចំនួន​ជិត ៣.០០០​គ្រួសារ។
លោក អ៊ុយ សំអាត ៖ «ចែក​តាំង​ពី​ម្សិលមិញ ម្សិលម្ង៉ៃ ហើយ​និង​ថ្ងៃ​នេះ នៅ​ខាង​គោក​ត្របែក របស់​ស្រុក​បារាយណ៍ អា​ហ្នឹង​នៅ​មាត់​ទន្លេ​សាប។ អា​ហ្នឹង​លិច​ទាំង​អស់។ លើក​ទី​១​ហើយ​ដែល​កាកបាទ​ក្រហម រួម​ជាមួយ​រាជរដ្ឋាភិបាល។ រាជ​រដ្ឋាភិបាល​ចេញ​អង្ករ កាកបាទ​ក្រហម​ចេញ​សម្ភារៈ​ផ្សេងៗ»
លោក​បាន​មាន​ប្រសាសន៍​ថា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​សន្យា​ជួយ​ថវិកា​ចំនួន ២០០​លាន​រៀល​ដល់​ខេត្ត​នីមួយៗ ចំនួន ១៥ ដើម្បី​ធ្វើ​ប្រតិបត្តិការ​សង្គ្រោះ​ប្រជាពលរដ្ឋ។
អនុ​ប្រធាន​នាយកដ្ឋាន​ព័ត៌មាន​នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​ មហន្តរាយ លោក កែវ វី បាន​មាន​ប្រសាសន៍​ថា ស្ថានការណ៍​ទឹក​ជំនន់​នៅ​ទន្លេ​មេគង្គ​លើ កំពុង​តែ​ចាប់​ផ្ដើម​ស្រក​បណ្តើរៗ​ហើយ ៖ «នៅ​ក្នុង​ភ្នំពេញ​យើង ហើយ​និង​ខេត្ត​ព្រៃវែង ហើយ​និង​ខេត្ត​កណ្ដាល ដោយសារ​ទឹក​ទន្លេ​មេគង្គ​ក្រោម វា​ចាល់​ឡើង រួម​ជាមួយ​ទឹក​ទន្លេ​សាប​ទៀត ធ្វើ​ឲ្យ​លំហូរ​ទឹក​វា​ស្រក ប៉ុន្តែ​វា​ក្នុង​ល្បឿន​យឺត»
ប្រជាពលរដ្ឋ​ឈ្មោះ ជា ច័ន្ទ នៅ​ឃុំ​ស៊ីពោធិ៍ ស្រុក​សន្ទុក ខេត្ត​កំពង់ធំ បាន​ថ្លែង​ថា ដី​ស្រែ ១០​ហិកតារ​របស់​លោក​បាន​លិច​ទឹក​ទាំង​ស្រុង ៖ «ហើយ​ផ្លូវ​លំ និង​ផ្លូវ​ជនបទ គឺ​លិច​ទាំង​ស្រុង»
ខេត្ត​ដែល​បាន​លិចលង់​ចុង​ក្រោយ​គេ មាន​ខេត្ត​កំពង់ចាម ខេត្ត​កណ្ដាល និង​ខេត្ត​ព្រៃវែង។ ប្រជាពលរដ្ឋ​ដែល​ត្រូវ​បាន​ជម្លៀស​មក​ទី​ទួល​សុវត្ថិភាព គឺ​មាន​ចំនួន ១៧.១៥៤​គ្រួសារ។
ផ្ទះ​សម្បែង​ប្រជាពលរដ្ឋ​ដែល​បាន​លិច​ទឹក​ជំនន់ មាន​ចំនួន​ជាង ១​សែន ២​ម៉ឺន​ខ្នង។ ផ្ទះ​សម្បែង​ដែល​ខូចខាត​ចំនួន​ជិត ៤០០​ខ្នង៕
Share this article :

0 comments:

Post a Comment

Table Cell Table Cell
Table Cell Table Cell

សៀវភៅព្រះធម៌ជា PDFសម្រប់Dowload

Recent Postkkk

វិទ្យុខ្មែរនិងព័ត៌មានទូទាំងពិភពលោក

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. veasanakhmer - All Rights Reserved
Template Modify by Creating Website
Proudly powered by Blogger