Powered by Blogger.
Home » » អ្នក​ស្លាប់​ដោយ​ទឹកជំនន់​នៅ​កម្ពុជា​ឡើង​ដល់​១៤៨នាក់

អ្នក​ស្លាប់​ដោយ​ទឹកជំនន់​នៅ​កម្ពុជា​ឡើង​ដល់​១៤៨នាក់

smk2011 | 7:58 AM | 0 comments

ផល​ប៉ះពាល់​ដោយ​ទឹក​ជំនន់​ក្នុង​ ឆ្នាំ២០១១​នេះ​មាន​ទំហំ​ធំជាង​កាល​ពី​ឆ្នាំ​២០០០។ ​នេះ​បើ​យោង​តាម​ការ​វាយ​តម្លៃ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ដែល​បាន​ប្រកាស​ឲ្យ​ដឹង​នៅ​ថ្ងៃ​សៅរ៍ ទី១ តុលា ឆ្នំា ២០១១ នេះ។ ​ចំនួន ​អ្នក​ស្លាប់​បាន​ឡើង​ដល់​១៤៨​នាក់ ​និង​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន​បាន​ទទួល​រង​ការ​បំផ្លិច​បំផ្លាញ។ ភាព​ធ្ងន់ធ្ងរ​នេះ​បាន​បង្ខំ​ឲ្យ​រដ្ឋាភិបាល​ចាត់​វិធានការ​បន្ទាន់​ដើម្បី​ ដោះស្រាយ។

គិត​ត្រឹម​ថ្ងៃ​ទី​៣០​កញ្ញា ​ចំនួន​អ្នក​ស្លាប់​ដោយ​ទឹកជំនន់​នៅ​កម្ពុជា​បាន​ឡើង​ដល់​១៤៨​នាក់​ក្នុង​ នោះ​មាន​កុមារ​ចំនួន​៥២​នាក់។ ​នេះ​ជា​តុល្យការ​នៃ​សោកនាដកម្ម​ដោយ​គ្រោះ​ទឹកជំនន់​ក្នុង​ឆ្នាំ​២០១១​នេះ ​ដែល​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន​ បាន​ប្រកាស​ឲ្យ​ដឹង​ជា​សាធារណៈ​នៅ​ថ្ងៃ​សៅរ៍​នេះ។ ​ក្នុង​សេចក្តី​ថ្លែងការណ៍​ពិសេស​តាម​កញ្ចក់​ទូរទស្សន៍​ស្តីពី​បញ្ហា​ទឹក​ ជំនន់​កាល​ពី​ព្រឹក​មិញ លោក​នាយក​រដ្ឋមន្ត្រី​បាន​វាយ​តម្លៃ​ថា​ ទឹកជំនន់​ឆ្នាំ​នេះ​បាន​បង្ក​ផល​ប៉ះពាល់​ធ្ងន់​ធ្ងរ​ជាង​ជំនន់​សហស្សវត្សរ៍​ កាល​ពី​ឆ្នាំ​២០០០​ទៅ​ទៀត។
 

Share this article :

0 comments:

Post a Comment

Table Cell Table Cell
Table Cell Table Cell

សៀវភៅព្រះធម៌ជា PDFសម្រប់Dowload

Recent Postkkk

វិទ្យុខ្មែរនិងព័ត៌មានទូទាំងពិភពលោក

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. veasanakhmer - All Rights Reserved
Template Modify by Creating Website
Proudly powered by Blogger