រដ្ឋាភិបាលថៃនឹងស្នើទិញអង្ករពី ប្រជាកសិករក្នុងតម្លៃពីរដងលើសពីតម្លៃទីផ្សារ។ វិធានការរបស់រដ្ឋាភិបាលថៃនេះនឹងធ្វើឲ្យទីផ្សារអង្ករពិភពលោកជួបនឹង អស្ថិរភាពច្របូកច្របល់ ហើយអាចបណ្តាលឲ្យហិបប្រាក់រដ្ឋថៃចំណាយ អស់ប្រាក់ប្រមាណ២៥០ពាន់លានបាតត្រូវជា៦ពាន់លានអឺរ៉ូ។ នេះបើយោងតាមលោកអតីតរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ។
នាឱកាសយុទ្ធនាការឃោសនាបោះឆ្នោតសភានៅពេលថ្មីៗកន្លងទៅនេះ លោកស្រីយីងឡាក់ស៊ីណាវ៉ាត្រាបានសន្យាជាមួយប្រជាកសិករថៃថា “បើលោកស្រីឈ្នះឆ្នោតសភាហើយក្លាយខ្លួនជានាយករដ្ឋមន្ត្រីថៃ លោកស្រីនឹងចាត់វិធានការជួយទិញផលិតផលអង្ករទាំងអស់ពីកសិករក្នុង តម្លៃពីរដងលើសពីតម្លៃទីផ្សារ ពោលគឺ១៥ ០០០បាតឬត្រូវជា៥០០ដុល្លារក្នុង១តោន ដើម្បីជួយលើកតម្កើងជីវភាពរស់នៅរបស់កសិករថៃដែលនៅមានសភាពខ្វះខាត ក្រីក្រ។
កម្មវិធីនៃរដ្ឋាភិបាលថៃក្នុងការជួយប្រមូលទិញផលិតផលអង្ករ “ទាំងអស់” របស់ប្រជាកសិករក្នុងតម្លៃខ្ពស់ពោលគឺពីរដងលើសពីតម្លៃទីផ្សារ បច្ចុប្បន្ននឹងចូលជាធរមានចាប់ពីថ្ងៃទី៧តុលាឆ្នាំ២០១១ខាងមុខនេះ ទាំងនេះក្នុងគោលបំណងធ្វើឲ្យមានបរិមាណអង្ករនៅលើទីផ្សារពិភពលោកមាន សភាពខ្វះខាត ដើម្បីជួយជំរុញឲ្យតម្លៃអង្ករឡើងថ្លៃ។ ហើយប្រាក់កម្រៃបានមកពីតម្លៃអង្ករខ្ពស់បែបនេះនឹងក្លាយជាបច្ច័យ សម្រាប់ជួយលើងតម្កើងជីវភាពរស់នៅរបស់ប្រជាកសិករថៃ។
គួរកត់សម្គាល់ថា រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃបានចេញដំណើរទៅបំពេញទស្សនកិច្ចនៅ តាមប្រទេសជិតខាងមួយចំនួនក្នុងតំបន់ ដើម្បីស្វែងរកការគាំទ្រពីសំណាក់ប្រទេសផលិតករអង្ករដូចគ្នាក្នុង គោលបំណងសម្រេចឲ្យបានជោគជ័យនៃវិធានការរបស់រដ្ឋាភិបាលថៃក្នុងការ រុញច្រានតម្លៃអង្ករនៅលើទីផ្សារពិភពលោកឲ្យឡើងខ្ពស់ដូចក្តី ប្រាថ្នារបស់ខ្លួន។
បើវិធានការនៃរដ្ឋាភិបាលថៃក្នុងការជួយប្រមូលទិញផលិតផលអង្ករ “ទាំងអស់” របស់ប្រជាកសិករក្នុងតម្លៃពីរដងលើសពីតម្លៃទីផ្សារបច្ចុប្បន្នពិតជា ចូលជាធរមានចាប់ពីថ្ងៃទី៧តុលាឆ្នាំ២០១១ខាងមុខនេះមែន នោះអង្ករថៃច្បាស់ជាបាត់បង់លក្ខណៈប្រកួតប្រជែងរបស់ខ្លួន។ ចំណែកឯប្រទេសផលិតអង្ករអាស៊ីសំខាន់ៗដូចជាប្រទេសឥណ្ឌាឬប្រទេស វៀតណាមដែលទើបនឹងទទួលបានការអនុញ្ញាតសាជាថ្មីឲ្យនាំផលិតផលអង្ករ ចេញទៅលក់ក្រៅប្រទេស ច្បាស់ជាឆ្លៀតឱកាសនេះដណ្តើមយកទីផ្សារអង្ករពីប្រទេសថៃជាពុំខាន។
គួរបញ្ជាក់ថា រដ្ឋាភិបាលមួយចំនួននៃប្រទេសផលិតអង្ករសំខាន់ៗទាំងនោះបានទាំងផ្តល់ ឧបត្ថម្ភធនឲ្យប្រជាកសិកររបស់គេផងទៀតសម្រាប់ជួយជំរុញការនាំផលិតផល អង្ករចេញទៅលក់ក្រៅប្រទេស ដែលធ្វើឲ្យប្រទេសទាំងនោះរឹងរឹតតែមានលក្ខណៈប្រកួតប្រជែងកាន់តែ ប្រសើរឡើង។ ទាំងនេះខុសផ្ទុយពីវិធានការរបស់រដ្ឋាភិបាលរបស់ប្រទេសថៃបច្ចុប្បន្ន។ ដូច្នេះ ការនាំចេញនៃផលិតផលអង្កររបស់កសិករថៃធ្វើម្តេចអាចនឹងទៅប្រកួតប្រជែង ជាមួយផលិតផលអង្ករនៃប្រទេសទាំងប៉ុន្មានខាងលើនេះកើត? បើផលិតផលអង្កររបស់ខ្លួនមានតម្លៃខ្ពស់ជាងគេខ្លាំងម៉្លេះ។
នៅប្រទេសថៃ វិស័យផលិតអង្ករគឺជាវិស័យមួយដ៏សំខាន់នៅក្នុងសេដ្ឋកិច្ចថៃ បច្ចុប្បន្ន ដែលបានផ្តល់ការងារឲ្យដល់ប្រជាកសិករថៃប្រមាណ៣លាន៧សែនគ្រួសារ ហើយប្រើទំហំផ្ទៃដីដល់ទៅ១០លានហិកតារស្មើនឹងពាក់កណ្តាលនៃទំហំ ផ្ទៃដីសរុបសម្រាប់សកម្មភាពកសិកម្ម។ ហើយក្នុង១ឆ្នាំៗ កសិករថៃផលិតបានអង្ករប្រមាណ២៥លានតោន ដែលក្នុងនោះមាន១០លានតោនបានត្រូវគេនាំចេញទៅលក់ក្រៅប្រទេស។ ការនាំអង្ករ១០លានតោនចេញទៅលក់ក្រៅប្រទេសរបស់ថៃមានទំហំស្មើនឹង១/៣ នៃបរិមាណសរុបក្នុងការដោះដូរ។
វិធានការតម្លៃអង្ករខ្ពស់របស់រដ្ឋាភិបាលលោកស្រីយីងឡាក់អាចជាជំនួយ ដ៏ប្រសើរជួយដល់ការនាំចេញផលិតផលអង្កររបស់ប្រទេសវៀតណាមដែលជា គូប្រជែងដ៏សំខាន់របស់ប្រទេសថៃ។ វិធានការរបស់រដ្ឋាភិបាលថៃនេះអាចបណ្តាលឲ្យហិបប្រាក់រដ្ឋថៃចំណាយ អស់ប្រាក់ប្រមាណ២៥០ពាន់លានបាតត្រូវជា៦ពាន់លានអឺរ៉ូ។ នេះបើយោងតាមលោកអតីតរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ៕

0 comments:
Post a Comment