27% of the 14 million population live below the poverty line. The government only plans to reduce the poverty rate by 1% per year only, therefore, some people have decided to leave their village to find work. Because of this, they are leading a homeless life. The following photos were taken by Mom Sophon of Radio Free Asia.
ប្រជាពលរដ្ឋកម្ពុជា ២៧% រស់នៅក្រោមបន្ទាត់ភាពក្រីក្រ ក្នុងចំណោមប្រជាពលរដ្ឋសរុបជាង ១៤លាននាក់។
រដ្ឋាភិបាលមានផែនការសម្រាប់ សហស្សវត្សកាត់បន្ថយភាពក្រីក្រឲ្យបាន ១% ក្នុងមួយឆ្នាំ។ ពលរដ្ឋមួយចំនួនបានធ្វើចំណាកស្រុកដើម្បីរកការងារធ្វើ ហើយពលរដ្ឋខ្លះទៀតរស់នៅដោយគ្មានទីពឹង។
រូបភាពដោយ វិទ្យុអាស៊ីសេរី/មុំ សុផុន
១៩-កញ្ញា-២០១១៖ ក្រុមគ្រួសារ មានម្ដាយនិងកូនបីនាក់ ចាំសុំទាននៅរបងវត្តលង្កា រាជធានីភ្នំពេញ។
19 September 2011: A family, including a mother and 3 children, wait to beg near the gate to Wat Langka Pagoda in Phnom Penh.
២២-កញ្ញា-២០១១៖ ស្ត្រីទុរគតម្នាក់កំពុងលង់លក់ក្នុងដំណេកផ្ទាល់ដីនៅក្បែរបុរស អ្នកធាក់ស៊ីក្លូកំពុងតែលង់លក់នៅលើស៊ីក្លូ នៅក្បែរព្រះបរមរាជវាំង។
22 September 2011: A poor woman sleeps on the ground. Nearby a cyclo driver sleeps on his cyclo. The scene takes place near the opulent royal palace in Phnom Penh
២-កញ្ញា-២០១១៖ ស្ត្រីម្នាក់កំពុងអូសរទេះដើររើសកាកសំណល់ចាស់ៗដើម្បីយកទៅលក់ ចិញ្ចឹមជីវិត នៅតាមដងផ្លូវ នារាជធានីភ្នំពេញ។
02 September 2011: A woman earns a living by pulling her cart for scavenging in Phnom Penh.
៥-កញ្ញា-២០១១៖ ប្ដីប្រពន្ធមានកូន ២នាក់។ ពួកគាត់ដឹកកូនៗតាមរទេះជារៀងរាល់ថ្ងៃដើររើសអេតចាយ នារាជធានីភ្នំពេញ។
05 September 2011: A couple with two children is dragging them along during their daily scavenging trips in Phnom Penh.
៥-កញ្ញា-២០១១៖ បុរសម្នាក់មានកង់ដើម្បីអូសរទេះដឹកប្រពន្ធ និងកូនដើររើសអេតចាយតាមដងផ្លូវ នារាជធានីភ្នំពេញ។
05 September 2011: A man in his bicycle is pulling his wife and child for scavenging in Phnom Penh.
២៩-កញ្ញា-២០១១៖ កុមារ៣នាក់ដើររើសអេតចាយតាមផ្លូវមួយក្បែរផ្សារដើមគ ក្រុងភ្នំពេញ។ ពួកគេមិនបាន ចូលរៀនទេ។
29 September 2011: 3 scavenging boys near Psar Doeum Ko market in Phnom Penh. None of them are attending school.
0 comments:
Post a Comment